adverise with khmeread 1

Neymar នឹង​ចាក​ចេញពី Barcelona?

​ការផ្តល់​ចម្លើយ​របស់​ឪពុក Neymar នៅក្នុង​តុលាការ​កំពូល បានរួម​បញ្ចូល​សេចក្តី​ថ្លែង​ការ​ដ៏​ច្បាស់លាស់​មួយ​ដែល​ប្រហែលជា​មិន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ក្នុង​បន្ទប់​សវនាការ​ទេ ប៉ុន្តែ​ពួកគេ​ប្រហែលជា​ឆ្ងល់​ចំពោះ​ការព្រលយ​មាត់​របស់គាត់​។​

​ដោយ​ប្រាប់​រាល់​ព័ត៌មាន​លម្អិត​ជុំវិញ​កិច្ចព្រមព្រៀង​ដែល​នាំ​ពួកគេ​មក​ក្លឹប Barcelona ទៅកាន់​ចៅក្រម​រួចហើយនោះ លោក Neymar Sr បានធ្វើការ​អត្ថាធិប្បាយ​ដ៏​គួរ​ឲ្យ​ងឿងឆ្ងល់​មួយ​អំពី​ស្ថានភាព​លើ​កិច្ចសន្យា​របស់ Neymar ជាមួយ​ក្រុម​អ្នកមាន​បុណ្យ Barcelona​។​

​ចៅក្រម​និង​រដ្ឋអាជ្ញា​មិន​យល់ថា​ហេតុអ្វី អំឡុង​ពេលដែល​គាត់​នៅ​ក្រុម Santos តម្លៃ​ខ្លួន​របស់​ខ្សែប្រយុទ្ធ Neymar ត្រូវបាន​តម្លើង​ពី ៣៥ លាន​យ៉ូ​រ៉ូ​ទៅដល់ ៦៥ លាន​យ៉ូ​រ៉ូ​ក្នុង​ឆ្នាំ ២០១០ នោះទេ​។​

​នៅពេលនោះ ឪពុក​របស់ Neymar បាន​ពន្យល់ថា តម្លៃ​ខ្លួន​របស់​កូនប្រុស​លោក​បច្ចុប្បន្ន គឺ​ស្ថិតក្នុង​រង្វង់ ២០០ លាន​យ៉ូ​រ៉ូ​ទៅវិញ និង​ពួកគេ​ក៏​ទទួលបាន​ការស្នើ​ក្នុងតម្លៃ ១៩០ លាន​ទៀតផង ដោយ​មិនបាន​បញ្ជាក់ថា​ក្រុម​ណា​ឡើយ បើទោះជា Neymar កំពុងស្ថិត​នៅក្នុង​កុងត្រា​ក៏ដោយ​។​

​លោក Neymar Sr បាន​និយាយថា គាត់​តែង​រៀបចំ​អាជីព​កូនប្រុស​របស់គាត់ ដោយបាន​សម្ងំ​ជាមួយ​ក្រុម Santos ដើម្បី​រង់ចាំ​ឱកាសល្អ​ចុះកិច្ចសន្យា​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ​។ គាត់​បាន​បន្តទៀតថា កូនប្រុស​របស់គាត់​នឹងមិន​ចំណាយពេល​មួយជីវិត​លេង​ឲ្យ Barcelona នោះទេ និង​គ្មាន​អ្វីដែល​អាច​បញ្ឈប់​គាត់​ឲ្យ​ចុះកិច្ចសន្យា​ថ្មី​ឬក៏​ចាក​ចេញពី​ក្លឹប​ឡើយ​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់