បន្ទាប់ពី​ផឹកស្រា​ហើយ​ចូលដេក​...​ព្រឹក​ឡើង​រឹង​ស្តូក​

    កណ្តាល ៖ បុរស​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ហើយ​ចូលដេក​ព្រឹក​ឡើង​បងស្រី​ទៅ​ដាស់​ស្រាប់តែ​រឹង​ស្តូក​បង្ក​ការភ្ញាក់ផ្អើល​នា​ថ្ងៃទី​១០ ​មិថុនា​ ២០១៧​ វេលា​ម៉ោង​០៧​ និង​៣៥​នាទី​នៅ​ចំណុច​ភូមិ​ជើងព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ 

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​អ៊ុ​ល ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អំពៅព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៩ ​មិថុនា ​២០១៧ នៅវេលា​ម៉ោង​ប្រហែល​១៩ និង៥០​នាទី​ជនរងគ្រោះ​បានមក​ផឹកស្រា​នៅផ្ទះ​មិត្ត​ភ័ក្ត្រ​ឈ្មោះ​វន បូរិទ្ធ ភេទ​ប្រុស នៅ​ភូមិ​ជាមួយគ្នា និង​បងប្អូន​។​លុះដល់​វេលា​ម៉ោង​១១ ​និង​១៥​នាទី យប់​ពេល​ផឹកស្រា​រួច ជនរងគ្រោះ​និង​ឈ្មោះ ​វន បូរិទ្ធ ​បាននាំគ្នា​មក​ដេក​នៅក្នុង​រោង​ក្បែរ​កន្លែង​ជនរងគ្រោះ​លង់លក់។​

    បន្ទាប់មក​នៅ​ថ្ងៃទី​១០​ មិថុនា ​២០១៧ វេលា​ម៉ោង​០៧​ និង​៣៥​នាទី​បងស្រី​របស់​ជន​រងគ្រោះ​ឈ្មោះ ​អ៊ុ​ល ឡាប បានមក​ដាស់​ជនរងគ្រោះ ​និង​ឈ្មោះ ​វន បូរិទ្ធ​ តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ។ ​រួច​បាន រាយការណ៍​សមត្ថកិច្ច ចុះ​ពិនិត្យ​រួមមាន​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្ដិ៍ អាជ្ញាធរ​មូលដ្ឋាន​និង​គ្រូពេទ្យ​ចុះ​មកដល់​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​សាកសព​។ 

    តាម​ការ​ការសន្និដ្ឋាន របស់​គ្រូពេទ្យ​បញ្ជាក់ថា​សាកសព ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង ប្រាកដ​មែន។ ​ក្រោយពេល​ពិនិត្យ​រួច បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread