adverise with khmeread 0

អាហារ​កាត់បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​

​     មនុស្ស​មួយចំនួន​ដែលមាន​កូ​ឡេស​ស្ទើ​រ៉ូ​ក្នុង​ឈាម​ខ្ពស់​ជ្រើស​ទទួលទាន​អាហារ​មួយចំនួន​ដូចជា​អាហារ​មាន​ជាតិ​ខ្លាញ់​ប្រភេទ​ឆ្អែត​ជាដើម​។ ប៉ុន្តែ​តាមពិតទៅ​នៅ​វិធី​ផ្សេងទៀត ដែល​អាចជួយ​ឲ្យ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ត្រឡប់មក​ក្នុង​កម្រិត​ធម្មតា​វិញ នោះ​គឺ​ការទទួល​ទាន​អាហារ​ទាំង​៥​មុខ​ខាងក្រោម ដែល​អាចជួយ​កាត់បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ប្រភេទ​មិនល្អ​បាន​។​

​    ​១. ផ្សិត ៖ តាម​លទ្ធិ​ផល​នៃ​ការស្រាវជ្រាវ​ដែល​បានបញ្ជាក់​ក្នុង​ព្រឹ​ត្ត​ប័ត្រ Experi mental Biology and Medicine បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ផ្សិត​ជប៉ុន​ច្រើន​ប្រភេទ​រយៈពេល​៤​សប្តាហ៍ អាចជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​បាន​ដល់​ទៅ​២៥%​។​

​    ​២. ធញ្ញជាតិ​ប្រភេទ​សណ្តែក ៖ ការបន្ថែម​ធញ្ញជាតិ​ប្រភេទ​សណ្តែក​កន្លះ​ពែង​ចូលទៅក្នុង​អាហារ​ជា​រៀងរាល់ថ្ងៃ​រយៈពេល​៨​សប្តាហ៍​អាច កាត់បន្ថយ​កូ​ឡេ​ស្ទើ​រ៉ូ​ល​បាន​ដល់​ទៅ​៨% ព្រោះ​សណ្តែក​មាន​កាក​សរសៃ​អាហារ​ដែល​អាច​រលាយ​ក្នុង​ទឹកបាន​ដែល​អាចជួយ​កាត់បន្ថយ​ការ​ស្រូប​យក​កូ​ឡេ​ស្ទើ​រ៉ូ​ល​។​

​    ​៣. ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ​៖ ​លទ្ធិ​ផល​នៃ​ការស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ឡូ​ម៉ា​លីន​ដា​(Loma Linda University) បាន​បញ្ចាក់ ថា​ការដែល​បានទទួល​ទាន​ត្រី​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់​ប្រមាណ​២​ដង​ក្នុង​១​សប្តាហ៍​អាចជួយ​បង្កើត​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​ប្រភេទ​ល្អ​បាន​៤%​ក្នុង​រយៈពេល​៤​ខែ​។​

​    ​៤. ស្រូវ​សាឡី​៖ ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​កូ​ឡុំ​ប៊ី​បាន​រកឃើញថា​ការ​ទទួលទាន​ធញ្ញជាតិ​ដែល​ផ្សំ​ពី​ស្រូវ​សាឡី​២​ភាគ​ក្នុង​១​ថ្ងៃ រយៈពេល​៦​សប្តាហ៍​អាច​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​រួម​បាន​៤.៥% និង​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​ប្រភេទ​មិនល្អ​បាន​៥.៣% ព្រោះស្រូវ​សាឡី​មាន​សារធាតុ​បេ​តា​-​គ្លុយ​ខេន (Beta-Glucan) ដែល​អាចជួយ​ស្រូបយក​កូ​ឡេ​ស្ទើ​រ៉ូ​ល​ប្រភេទ​មិនល្អ​បាន​។​

​    ​៥. សណ្តែក​វ័ល​ណាត់ ៖ លទ្ធផល​នៃ​ការស្រាវជ្រាវ ដែល​បាន​សរសេរ​ក្នុង​ព្រឹ​ត្ត​ប័ត្រ American Jounrnal of Clinical Nutriton បាន​បញ្ចា​ក់ថា​ការ​ទទួលទាន​សណ្តែក​វ័ល​ណាត់​៤៥​ក្រាម ជាប់ៗ​គ្នា​៦​ថ្ងៃ​ក្នុង​១​សប្តាហ៍ រយៈពេល​៦​ខែ​អាច​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​៥.៤% និង​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​ប្រភេទ​មិនល្អ​បាន​ដល់​ទៅ​៩.៦%៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់