ចាប់ចោរប្លន់ ៥ នាក់ វាយសិស្សអាយុ ១៣ ឆ្នាំយកម៉ូតូ

    ភ្នំពេញ ៖ មាន​ករណី​វាយ​ប្លន់​ដណ្តើមយក​ម៉ូតូ​បណ្តាលឱ្យ​ជនរងគ្រោះ​មាន​របួស​កើតឡើង​កា​លពី​ថ្ងៃទី​១០ ​មិថុនា​​​ ២០១៧ វេលា​ម៉ោង​៦ ​និង​៣០​នាទី ព្រលប់​នៅ​ចំណុច​មុខផ្ទះ​គ្មាន​លេខ  ផ្លូវ​លេខ​១៣​បេ​តេ ក្រុមទី​០២ ភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃ​បន្ទាប់​៥​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១​.ឈ្មោះ សា អ៊ី ហៅ ទូច ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ ជាង​ធ្វើ​ផ្ទាំង​ប៉ាន់​ណូ​ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ (​ឃា​ត់ខ្លួន​), ​ជនសង្ស័យ​ទី​២​.ឈ្មោះ ភី ចាន់​ធឿន ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក​ស្នាក់​នៅផ្ទះ​លេខ​១៧២ ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួ​ន​),​ជនសង្ស័យ​ទី​៣​.ឈ្មោះ បូ ហៅ ទឹងមឹង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ  រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​),​ ជនសង្ស័យ​ទី​៤​.ឈ្មោះ រាជ្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិត​ប្រាក ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​) និង​ម្នាក់ទៀត​មិនទាន់​មានឈ្មោះ​។​

    ចំណែក​ជ​រងគ្រោះ​ឈ្មោះ ស្រ៊ាង វាសនា​ធិ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ សិស្ស ស្នាក់​នៅ ផ្លូវ​លេខ​១៣​បេ​តេ ភូមិ សន្សំ​កុសល​៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​ សម្ភា​រៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច សេរី​២០១៦ ព​ណ៌ស លេខ​តួ 324556,​ លេខ​ម៉ាស៊ីន 324670 ពាក់​ស្លាក​លេខ ភ្នំពេញ 1DJ 1296​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​កុមារា​រងគ្រោះ​ឈ្មោះ  ស្រ៊ាង វាសនា​ធិ​រិ​ទ្ធ បាន​ជិះ​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ស៊ុយ​ស៊ូ​គី​និ​ច ស៊េរី​ ០១៦ ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DJ- 1296 ម្នាក់ឯង​ទៅ​ទិញ​ភេសជ្ជៈ នៅផ្ទះ​លក់​ចាប់​ហ៊ួ​យ​ក្បែរ​ផ្ទះ។​

    ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​០២​នាក់​ឈ្មោះ សា អ៊ី ហៅ ទូច និង ឈ្មោះ បូរ ហៅ ទឹងមឹង ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច ពណ៌​ផ្កាឈូក មិន​ចាំ​ស្លាក លេខ មក​ធ្វើ​សក​ម្ម​ភាព​ស្ទាក់ផ្លូវ​ជនរងគ្រោះ​ដណ្តើមយក​ម៉ូតូ​បើក​ជិះ​គេចខ្លួន​បណ្តាលឱ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើ ម៉ូតូ​មាន​របួស​ដួល​ដាច់​រលាត់​ស្បែកជើង​ខាងឆ្វេង​។​

    បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ សា អ៊ី បាន​យក​ម៉ូតូ​ទៅឱ្យ​បក្សពួក​ឈ្មោះ ភី ចាន់​ធឿន ហៅ ម៉ៅ រក្សាទុក​នៅផ្ទះ​ភូមិ ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ 

    លុះ​មកដល់ វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១១​ មិថុនា ​២០១៧ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន បាន​ស​ហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សា អ៊ី ហៅ ទូច និ​ង ឈ្មោះ ភី ចាន់​ធឿន ហៅ ម៉ៅ យកមក​សាកសួរ​នៅ​ស្នាក់ការ​ប៉ុស្តិ៍​បឹងទំពុន​ជា​បន្តបន្ទាប់។ ​ចំ​ណែក​បក្ខពួក​ឈ្មោះ បូរ ហៅ ទឹងមឹង និង ឈ្មោះ រាជ្យ បាន រត់គេចខ្លួន​បាត់ ដោយ​ឈ្មោះ រាជ្យ បាន​យក​ម៉ូតូ​ម៉ា​កនិច ពណ៌​ស របស់​ជនរងគ្រោះ​ជិះ​ទៅជា​មួយ​ផង ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បន្តបន្ទាប់។ 

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​បាន ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​និង​បន្ត​ចាប់​បក្ខពួក​សេសសល់៕

adverise with khmeread