ស្រាបៀរ លីអូ ចែកចំណងដៃ 1 ម៉ឺនដុល្លារ និងបន្តោងខ្សែកផ្លាទីនដាំពេជ្រ ដល់គូស្វាមីភរិយាថ្មី 4 គូទៀតហើយ

ស្រាបៀរ លីអូ បាន​ប្រគល់​រង្វាន់​ដ៏​អស្ចារ្យជាចំណងដៃសុភមង្គល​ជូន​ដល់​គូ​ស្វាមី​ភរិយា​ថ្មីចំនួន 4 គូ ដែលបានឈ្នះរង្វាន់ធំពីកម្មវិធីចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ របស់ស្រាបៀរ លីអូ នៅស្ថានីយ​ទូរទស្សន៍​ MyTV កាល​ពី​ថ្ងៃ​ទី ១១ មិថុនា កន្លង​ទៅ​នេះ។

លោក សុភីដាវិត និង លោកស្រី ខនស្រីណុច មក​ពី​ខេត្ត​ បន្ទាយមានជ័យ

​បានឈ្នះ​រង្វាន់​ប្រាក់​សុទ្ធ 1​ ម៉ឺន​ដុល្លារ​។ ខណៈ​ដែល​ 3 ​គូ​ផ្សេង​ទៀត​ ​បានឈ្នះ​រង្វាន់​បន្តោងខ្សែកផ្លាទីនដាំពេជ្រ ។

ម្ចាស់រង្វាន់ប្រាក់សុទ្ធ 10,000$ បាន​ឲ្យ​ដឹង​ថា “ពួកយើងពិត​ជាសប្បាយចិត្ត និង​ភ្ញាក់​ផ្អើលយ៉ាង​ខ្លាំង ​ពេលឮគេប្រកាស​ឈ្មោះ​របស់​ខ្លួនក្នុងកម្មវិធី​ចាប់​ឆ្នោតផ្សងសំណាងនៅ​ថ្ងៃ​ទី​២១ ឧសភា កន្លងទៅ។ នេះជាចំណងដៃដ៏អស្ចារ្យសម្រាប់ពួកយើង” ។

លោក ព្រាប សុវណ្ណ នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន ស្រាបៀរ លីអូបានថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​នៅ​ស្ថានីយ ទូរទស្សន៍ MyTV នា​ពេល​កន្លង​មកនេះថា  “ជារៀងរាល់ឆ្នាំ ស្រាបៀរ លីអូ តែងតែមាន កម្មវិធី​​ផ្តល់​ចំណងដៃសុភមង្គលជូនដល់​ម្ចាស់​មង្គលការជានិច្ច ដើម្បី​ជាការថ្លែង អំណរគុណ​ដល់​អតិថិជន​របស់​ខ្លួន​ដែល​បាន​ជ្រើសរើសយក​ស្រា​បៀរ លីអូ សម្រាប់​ថ្ងៃ​មង្គល​របស់​ពួកគេ និងដើម្បី​ញ៉ាំង​ឲ្យ​កម្មវិធី​មង្គលការ​កាន់​តែសប្បាយ​រីករាយ”។

នេះជាលើកទី ២ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃសុភមង្គល អាពាហ៍ពិពាហ៍ឆ្នាំ 2017 នេះ។ នៅសល់ការចាប់រង្វាន់ធំចុងក្រោយម្តងទៀតនៅក្នុងខែសីហា២០១៧ ហើយ វគ្គផ្តាច់ព្រ័ត្រនោះ គឺមានរង្វាន់រថយន្ត Mazda 2 ចំនួន 1 រង្វាន់ដែលជារង្វាន់ធំប្រចាំឆ្នាំផងដែរ។ ដូច្នេះ សូមជាវ ស្រាបៀរ លីអូ សម្រាប់ទទួល​ភ្ញៀវ​ក្នុងពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះ នៅមានរង្វាន់ធំ គឺរថយន្ត Mazda និង​រង្វាន់ បន្តោងខ្សែកផ្លាទីនដាំពេជ្រ ​ជា​ច្រើន​រង្វាន់ទៀតកំពុងរង់ចាំលោកអ្នក។

ស្រាបៀរលីអូ ជាស្រាបៀរដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់ពិធីអាពាហ៍ពិពាហ៍។ ដូច្នេះ សូមកុំភ្លេចជាវស្រាបៀរ លីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបាន ចំណងដៃសុភមង្គលអាពាហ៍ពិពាហ៍ដ៏អស្ចារ្យពីស្រាបៀរ លីអូ ។

ស្រាបៀរ លីអូ ភាពរីករាយដែលអ្នកចង់បាន!

adverise with khmeread