adverise with khmeread 1

​គ្រូបង្វឹក Juventus នឹង​មក​ដឹកនាំ Chelsea?

​មាន​សេចក្តីរាយការណ៍​មួយ​ថា គ្រូបង្វឹក​លោក Massimiliano Allegri កំពុង​ពិចារណា​ធ្វើដំណើរ​ពី​ទីក្រុង​ទូ​រី​ន​មក​ទីក្រុង​ឡុង​ដ៍ ខណៈ Chelsea កំពុង​ត្រៀម​នាំ​រូបលោក​មក​ដឹកនាំ​ក្រុម​ជា​អចិន្ត្រៃយ៍​បន្ទាប់ពី​លោក Guus Hiddink បញ្ចប់​ភារកិច្ច​។​

​ក្រុម​សេះបង្កង់ Juventus បាន​ជួប​ការលំបាក​ដើមរដូវ​កាល​នេះ ប៉ុន្តែ​លោក Allegri បាន​ជួយ​ឲ្យ​ក្រុម​ទទួលបាន​ជ័យជម្នះ ១២ ប្រកួត​ជាប់​គ្នា​ក្នុង​ក្របខ័ណ្ឌ Serie A  ជាមួយនឹង​ម្ចាស់​ជើងឯក​លី​ក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​នៅ​មិនទាន់មាន​នរណា​អាច​ផ្តួល​បានទេ ក្រោយពី​យកឈ្នះ​លើ​ក្រុម Sassuolo កាលពី​ថ្ងៃទី ២៨ ខែតុលា​មក​។​

​សេចក្តីរាយការណ៍​រប​ស់ The Sun បាន​បញ្ជាក់ថា គ្រូបង្វឹក​ដែល​សម្បូរ​ទៅដោយ​យុទ្ធសាស្ត្រ​រូបនេះ​នឹង​ចាក​ចេញពី​ក្របខ័ណ្ឌ Serie A ដើម្បី​មកកាន់​កាប់​ទឹកដី Stamford Bridge ជាមួយនឹង​ក្រុម​តោ​ខៀវ​កំពុងតែ​វេទនា​ក្នុងការ​ការពារ​តំណែង​ជើងឯក​ចាស់​របស់ខ្លួន​។​

​នៅក្នុង​រដូវ​កាល​ដំបូង​ជាមួយ​ក្លឹប លោក Allegri បាន​ជួយ​ឲ្យ​ក្រុម Juventus លើក​ពាន Serie A និង​ពានរង្វាន់ Coppa Italia និង​បាន​ដឹកនាំ​ក្រុម​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League កាលពី​ខែមិថុនា ឆ្នាំមុន នៅក្នុង​ទីក្រុង​បែរ​ឡាំង ដែលជា​កន្លែង​ដែល​ក្រុម Barcelona បំបាក់​ពួកគេ​ក្នុង​លទ្ធផល ៣-១៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់