ដើរលេង​ជាមួយគ្នា​...​ឈ្លោះ​គ្នា​កាប់​គ្នា​របួស​ដេរ​២៥​ថ្នេរ​...​ជនបង្ក​រត់​បាត់

    កណ្តាល ៖ មាន​ករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​កើត​ឡើង​នា ថ្ងៃទី​១១ ​មិថុនា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៦​ល្ងាច​នៅ​ចំណុច​ភូមិ​ច​ន្ល​ក់​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ធី វណ្ណៈ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ​(​ខ្មែរ​)​ មុខ​របរ​កម្មករ មាន​ទីលំនៅ​ភូមិ​ច​ន្ល​ក់ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ សាក់ មេត្តា ​ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ (​ខ្មែរ​) មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ជ្រោយ​តា​ប៉ា ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ (​គេចខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១១ ​មិថុនា ​២០១៧​ វេលា​ម៉ោង​៤​ និង​៥០​នាទី​ល្ងាច​​ នៅផ្ទះ​ជនរងគ្រោះ​បានធ្វើ​កម្មវិធី​ហូបចុក​តិចតួច រហូតដល់​ម៉ោង​៦​ល្ងាច​ស្រាប់តែ​ឈ្មោះ​សាក់ មេត្តា​និង​មិត្តភក្តិ​បាន​ជិះ​ម៉ូតូ​ចំនួន ​០២ ​គ្រឿង​មាន​គ្នា​០៤​នាក់​បានមក​សួរនាំ​រឿង​ក្មេងៗ នាំគ្នា​ដើ​រ​លេង រួច​ក៏បាន​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច​ជាមួយ​ជនរងគ្រោះ។​

    បន្ទាប់មក​ឈ្មោះ សាក់ មេត្តា បាន​ដើ​រ​ចេញទៅ រួច​ក៏​និយាយថា "​បន្តិចទៀត​ខ្លួន និង​ត្រឡប់មកវិញ"​។ ​បាន​មួយសន្ទុះ​ស្រាប់តែ​ឈ្មោះ សាក់ មេត្តា បាន​កាន់​ដាវ​ច្នៃ​ចូលមក​កាប់​ជនរងគ្រោះ​ដល់​កាំ​ជ​ណ្ដើរ​ផ្ទះ ចំនួន​០៥​ដាវ​បណ្ដាលឱ្យ​រងរបួស​ចំនួន​០៥​កន្លែង​ដេរ​ចំនួន​២៥​ថ្នេរ។ 

    ក្រោយពី​ធ្វើ​សកម្មភាព​រួច រួច​ជនសង្ស័យ​បាន​រត់គេចខ្លួន​ដោយ​យក​វត្ថុតាង​ទៅជា​មួយ​។ ​ករណីនេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread