adverise with khmeread Image %281%29

ប៉ូលិស​ព្រែកព្នៅចាប់ខ្លួន​មនុស្ស​២​នាក់ឆក់​កាបូប​បាន​សម្រេច

    ភ្នំពេញ​ ៖  ជនសង្ស័យ​២​នាក់ បានធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រី​២នាក់ ខណ​:​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ​ត្រូវបាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​ប៉ូលិសប៉ុស្តិ៍​គោករ​ការចាប់​ឃាត់​ខ្លួន បាន​ភ្លាមៗ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ស្វាយចេក​សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី ៥​ខែ​ធ្នូ​២០១៥។
     ប៉ូលិសនិយាយថា ​ជនសង្ស័យ​ទី​១-​ឈ្មោះ​ចាន់ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ និង​មាន​ស្រុកកំណើត​ភូមិ​វិហា​សួរគ៌ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល​ខេត្ត
​កណ្តាល ជា​អ្នកបើក​ម៉ូតូ និង​ ទី​២-​ឈ្មោះ​គឹម ហ៊ួយ​ម៉េង ហៅ​ម៉េវ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​
    ​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ហ៊ាន ម៉េង​ជា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​បាន​និយាយថា ដំបូងគាត់​បាន​ជិះ​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម សេ១២៥ពណ៌​ព្រីង​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AK-4494 ពីរ​នាក់​ម្តាយ​ឈ្មោះ​សៀង មុំ អាយុ​៥១ឆ្នាំ ចេញមក​ពី​ផ្សារ​សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ គោលបំណង់​ត្រឡប់មកផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​ឌុប​គ្នា ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច។
      ខណ​:​មកដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​YAMAHA ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក់​លេខ កណ្តាល​1S-3312​ជិះ​មក​ក្បែរ រួច​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ បាន​លូកដៃ​ឆក់​យក​កាបូប​យួរដៃ ពណ៌​ទឹកប្រាក់ ដែល​ជនរងគ្រោះ​បានដាក់​កៀប​និង​ទូក​ម៉ូតូ ។​​ក្រោយ​ពី​ឆក់​បាន​ហើយ​ជនសង្ស័យ បាន​ជិះ​ម៉ូតូ​ច​ខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​ក៏ដេញចាប់​ជាមួយ​សមត្ថកិច្ច​បាន​តែ​ម្តង​
    ប៉ូលិសបាន​ឲ្យដឹងថា ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ហើយ បាន​ជិះ​ម៉ូតូ​មក​ជួប​កម្លាំងសមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​ល្បាត​ពេល​ហៅ​ឲ្យពួក​វា​ឈប់ ពួក​វា​មិន​ព្រម​ឈប់​ទេ ពេលនោះ សមត្ថកិច្ច​ក៏ដេញចាប់​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់​បាន​នៅ​ចំណុច​វត្ត​ជុំ ក្នុង​ភូមិ​គោក​រការ សង្កាត់​គោករការ ខណ្ឌ​ព្នែក​ព្នៅ ហើយ​ត្រូវបាន​ប្រជាព​លរដ្ឋ ស្វាគមន៍​មួយ​ដៃ​មួយ​ជើង​សល់​តែ​ដង្ហើមចង្រិត ក្រោយមក​សមត្ថកិច្ច​ក៍​នាំយក​មក​ដល់​ប៉ុស្តិ៍ ។​
​    ក្រោយ​មក​ដល់​ប៉ុស្តិ៍​បាន​ឆែក​នៅជាប់​ខ្លួន​ជនសង្ស័យ​ឈ្មោះ គឹម ហ៊ួយ​ម៉េង ហៅ​ម៉េវ ឃើញ​មាន​ដែក​ចុង​ស្រួច​សំរាប់​កាច់ក​ម៉ូតូ​ចំនួន​១និង​កូនសោរ​ទីប​លេខ​8​ចំនួន​១សោម៉ូតូ​ចំនួន​២និង​បាន​ដកហូត​កាបូប​ប្រគល់​ឲ្យម្ចាស់​វិញ​៕

adverise with khmeread

មតិយោបល់