adverise with khmeread 0

អតីត​តារាចម្រៀង​អ្នកនាង​ស៊ិន ឧ​ត្ត​ម​ផល្លា អន់ចិត្ត​នឹង​សំណួរ​ថា​ "​តើ​បង​ឯង​មាន​អ្នកណា​ចិញ្ចឹម​ទេ​?"

    នៅក្នុង​វីដេអូ​ឃ្លឹប​នោះ​អ្នកនាង​បាន​បកស្រាយ​ថា​"​ចា​សួស្តី​បងប្អូន​ទាំងអស់ គ្នា​ដែល​នៅក្នុង​បណ្តាញ​សង្គម Facebook ថ្ងៃ​ដែល​ខ្ញុំ​មក​បកស្រាយ​សំនួរ​របស់​ប្អូនស្រី​ម្នាក់ ដែល​បាន​សួរមក​ខ្ញុំ​។​

    ខ្ញុំ​មិនដែល​ស្គាល់​គាត់​ពីមុន​នោះទេ​ហើយ​គាត់​ទើបតែ Add មក​ខ្ញុំ បាន​ប្រហែល​១​ខែ​ជាង ហើយ​ប្អូន​បាន​សួរ​មក​ខ្ញុំ​ថា​«​ខ្ញុំ​ឃើញ​បង​ថតរូប​តែ​ជាមួយ​កូន​តើ​គ្រួសារ​របស់​បង​ទៅណា​ដែរ?»​។

    សំនួរ​នេះដែរ​មិនមែន​មានតែ ប្អូនស្រី​ទេ​ដែល​បាន​សួរ​នាង​ខ្ញុំ​...​គ្រួសារ​របស់​នាង​ខ្ញុំ​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅពេលដែល​កូនស្រី​ពៅ​របស់ខ្ញុំ​កើត​បាន​៦​ខែ ។ តាំងពីពេលនោះ​រហូតមក​ដល់ពេលនេះ​ខ្ញុំ​មេម៉ាយ​ជាង​៤​ឆ្នាំ​ហើយ​។​

    បន្ទាប់មក​គាត់​បាន​សួរ​សំនួរ​មួយ​ទៀតថា​«​ចឹ​ង​បង​ឯង​រាល់ថ្ងៃ​រស់នៅ​មួយ​កូន ហើយ​បង​ឯង​មាន​លុយ​បើកហាង​ដល់​២​កន្លែង​ជា​លុយ​បង​ឯង​ឬ​អ្នកណា​គេ​ចិញ្ចឹម​បង​ឯង​?»​។​ខ្ញុំ​គិតថា​សំនួរនេះ​រាង​ធ្ងន់ធ្ងរ​ដែរ ខ្ញុំ​មិន​ខឹង​ទេ​តែ​ក៏​រៀង​អន់ចិត្ត​បន្តិច​ដែរ​....​។​

    អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា ដែលមាន Account Facebook ថា Sin Odom Phalla បាន​រៀបរាប់​បន្ថែមថា មូល​ហេតុដែល​អ្នកនាង​ឈប់ ពី​វិស័យ​សិល្បៈ​ព្រោះ​មាន​ហេតុផល​២​យ៉ាងទី​១-​នៅពេល​គ្រួសារ​របស់​អ្នកនាង​មិនទាន់​ស្លាប់ ពេល​ថ្ងៃ​អ្នកនាង​ត្រូវ​លក់​សម្ភារៈ​បុណ្យ ហើយ​បើ​ពេលយប់​ត្រូវ​ទៅ​ច្រៀង​...​។​អ្នកនាង​គ្មាន​ពេល​សម្រាប់​ក្រុមគ្រួសារ​របស់​អ្នកនាងនោះទេ​។ ហេតុផល​ទី​២ -​ដោយសារ​អ្នកនាង​យល់ឃើញថា​សិល្បៈ​ស្រុក ខ្មែរ​គេ​មិនសូវ​ឲ្យ​តម្លៃ​..​។​

   ចង់​ថា​អ្នកនាង​បកស្រាយ​អ្វីខ្លះ​ទៀត​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

ប្រភព៖ Sin Odom Phalla

adverise with khmeread

មតិយោបល់