ក្រុមអ្នកសង្គ្រោះបានកំពុងខំប្រឹងប្រែងជួយសង្គ្រោះមនុស្សជាង១០០នាក់ដែលបានជាប់នៅក្នុងអគារចំនួន៤ដែលបានដួលរលំនៅទីក្រុង Tainan ស្ថិតនៅកោះតៃវ៉ាន់ភាគខាងត្បូង បន្ទាប់ពីរញ្ជួយដីកម្លាំង៦,៤រិច្ឆទ័រ បានវាយប្រហារកោះតៃវ៉ាន់កាលពីព្រឹកថ្ងៃសៅរ៍នេះ។
ក្រុមពន្លត់អគ្គិភ័យនិងកងទ័ពបានកំពុងស្ថិតនៅអគារលំដ្ឋានដែលបានដួលរលំទាំងនេះ ។ សំឡេងយំស្រែកត្រូវបានគេស្តាប់ឮពីក្រុមជនរងគ្រោះ ដែលបានជាប់នៅខាងក្នុងអគាររលំបាក់បែកទាំងនោះ។
ក្រុមមន្ត្រីបាននិយាយថាមនុស្សយ៉ាងតិចណាស់ចំនួន២៣នាក់បានរងរបួសនៅអគារលំដ្ឋានច្រើនជាន់នេះ។ មនុស្សជាង១០០នាក់ត្រូវបានសង្គ្រោះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់ទេរហូតដល់ពេលនេះ៕
