ចិនពិតជាពូកែមែន បង្កើតរថភ្លើងរត់លើថ្នល់កៅស៊ូ!!!

បន្ទាប់ពី​បរាជ័យ​នៃ​រថយន្តក្រុង​ចំកោង​លើ​ថ្នល់​កាលពី​ឆ្នាំមុន ឥឡូវ​ចិន​បានបង្ហាញ​ដំណោះស្រាយ​ថ្មី​ដល់​វិបត្តិ​ដឹកជញ្ជូន​សាធារណៈ ដែលជា​រថភ្លើង​ពាក់កណ្តាល និង​រថយន្តក្រុង​ពាក់កណ្តាល​។

រថភ្លើង​ស្វ័យប្រវត្តិ (ART) ត្រូវបាន​បង្ហាញ​ជា​លើកដំបូង​កាលពី​សប្តាហ៍​មុន​ក្នុង​ទីក្រុង​ជូ​ចូ​វ ក្នុង​ខេត្ត​ហ៊ូ​ណាន​។ ម៉ូត​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ច្នៃប្រឌិត​ដ៏​ទំនើប​នេះ​មើលទៅ​ដូច​រថភ្លើង ប៉ុន្តែ​រត់​លើផ្លូវ​និ​មិ្ម​ត (​លើផ្លូវ​ថ្នល់​កៅស៊ូ​) មិនមែន​ផ្លូវដែក​ទេ ដោយ​ធ្វើឱ្យ​វា​ដូច​រថយន្តក្រុង​បើក​ស្វ័យប្រវត្តិ​ដ៏​វែង​អន្លាយ​។

ក្រុមហ៊ុន CRRC របស់​ចិន​បានចាប់ផ្តើម​ផលិត​រថភ្លើង ART ក្នុង​ឆ្នាំ ២០១៣ សម្រាប់​ជា​មធ្យោបាយ​សម្រាល​ការកកស្ទះ​ចរាចរណ៍​ក្នុង​បណ្តា​ទីក្រុង​ធំៗ​របស់​ចិន​។ រថភ្លើង​នេះ​ត្រូវបាន​ចាត់ទុកថា​ជម្រើស​មានតម្លៃ​ធូរ​ថ្លៃ​ជាង​រថភ្លើង​ក្រោម​ដី ឬ រថភ្លើង​លើ​ថ្នល់​ក្នុង​ទីក្រុង ខណៈ​ជួយ​ការពារ​បរិស្ថាន​ផងដែរ​។

រថភ្លើង ART ដើរ​ដោយ​ថាមពល​ថ្ម​នេះ​មាន​សមត្ថភាព​ដឹក​អ្នកដំណើរ ៣០៧ នាក់ និង បើក​បាន​ល្បឿន ៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

សព្វថ្ងៃ ក្រុមហ៊ុន CRRC កំពុងធ្វើការ​ងារ​លើ​ការសាងសង់​ផ្លូវ​និម្មិត ៦,៥ គីឡូម៉ែត្រ និង​សង្ឃឹម​ដាក់ឱ្យ​រថភ្លើង​នេះ​ដំណើរការ​នៅ​ឆ្នាំក្រោយ​៕

 

adverise with khmeread