​អ្នកវិទ្យាសាស្ត្រ​ម្នាក់ ជឿជាក់​យ៉ាង​មុតមាំ​ថា ជាង ១០ ឆ្នាំ​ទៀត មនុស្ស​នឹង​រកឃើញ​ជីវិត​ក្រៅ​ភព​!!!

​    ​អ្នកជំនាញ​ម្នាក់​បាន​អះអាងថា ជីវិត​ភព​ក្រៅ​អាច​ត្រូវ​រកឃើញ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ខាងមុខ ប៉ុន្តែ​ទម្រង់​ជីវិត​ទាំងនោះ​គឺ​ខុសគ្នា​ឆ្ងាយ​ពី​មនុស្ស​ដែលមាន​ខួរក្បាល​ចេះ​គិតគូរ​ពិចារណា​។​

​    ​យោងតាម​តារាវិទូ​ឈ្មោះ Chris Impey បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ហាក់​នឹង​រកឃើញ​មីក្រុប​នៅលើ​ភព​ផ្សេងៗ ជាមួយ​បេក្ខភាព​ដូចជា​ព្រះ​ចន្ទ Europa របស់​ភព​ព្រហស្បតិ៍​ត្រូវគេ​គិតថា មាន​លក្ខខណ្ឌ​អាច​ទ្រទ្រង់​ជីវិត​បាន​។​

​    ​ស្របពេល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ស្វែងរក​ជីវិត​នៅក្រៅ​ភពផែនដី​ជាច្រើន​ឆ្នាំ​មកនេះ អ្នកជំនាញ​ម្នាក់​និយាយថា យើង​ប្រហែល​រកឃើញ​រកឃើញ​ជីវិត​មីក្រុប​ក្នុង​រយៈពេល ១០ ទៅ ១៥ ឆ្នាំ​ខាងមុខ ជាពិសេស​ដូចជា​ឧបករណ៍​ដែល​នឹង​លេច​រូបរាង​នាពេលខាងមុខ​ដូចជា​កែវ​យឺត James Webb Telescope ដែល​សន្យាថា​នឹង​ជំរុញ​ឱកាស​ក្នុងការ​ស្វែងរក​ជីវិត​ក្រៅ​ផែនដី​។​

​    ​លោក Impey សាស្ត្រាចារ្យ​និង​អនុប្រធាននាយកដ្ឋាន​តា​រា​វិទ្យា​នៅ​សាកលវិទ្យាល័យ University of Arizona បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​វេ​ប​សា Futurism ថា "​ខ្ញុំ​ជឿ​យ៉ាង​មុតមាំ​លើ​ការរកឃើញ​ជីវិត​មីក្រុប​ក្នុងពេល ១០ ទៅ ១៥ ឆ្នាំ ប៉ុន្តែ​មិន​ជឿ​លើ​ការរកឃើញ​ជីវិត​មាន​ភាពឈ្លាសវៃ​ទេ​"​។​

​    ​អ្នកស្រាវជ្រាវ​រូបនេះ​បាន​និយាយថា ឱកាស​ដ៏​ល្អ​របស់​យើង​ក្នុងការ​ស្វែងរក​ជីវិត​ក្រៅ​ភព​អាច​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង​។​

​    ​លោក Impey បាន​ប្រាប់ Futurism ថា ស្របពេល​ជីវិត​នៅលើ​ភព​អង្គារ ដែល​ហាក់​នៅ​ខាងក្នុង​ផ្ទៃ​ដ៏​ជ្រៅ​និង​ពិបាក​ស្វែងរក ភព​នេះ​ប្រហែល​មាន​ដាន​ទម្រង់​ជីវិត​សម័យបុរាណ​ក្នុង​ទីតាំង​ងាយ​រកឃើញ​។​

​    ​លោក​សាស្ត្រាចារ្យ​ក៏​ច​ម្អុ​ល Europa ដែលជា​ព្រះ​ចន្ទ​ធំ​បំផុត​របស់​ភព​ព្រហស្បតិ៍ ដែល​នាពេល​ថ្មីៗ​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាននាំគ្នា​ងាក​ទៅរក​ព្រះ​ចន្ទ​នេះ​។ ព្រះ​ចន្ទ​នេះ​ត្រូវគេ​គិតថា មាន​សភាព​ស្រដៀង​ភពផែនដី ដោយ​រួមបញ្ចូល​ស្នូល​ដែក​និង​មហាសមុទ្រ​។​

​    ​ទោះយ៉ាងណា មហាសមុទ្រ​នៅលើ​ព្រះ​ចន្ទ​នេះ​ត្រូវបាន​កក​ទាំងស្រុង​ដោយសារ​មាន​ចម្ងាយ​ឆ្ងាយ​ពី​ព្រះអាទិត្យ​ខ្លាំងពេក​៕

ប្រភព៖ បរទេស

adverise with khmeread