adverise with khmeread 1

រថយន្ដ​ស៊េរី​ទំនើប​ពីរ​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​ខ្ទេច​ទាំងសងខាង​

    ភ្នំពេញ ៖ រថយន្ដ​ម៉ាក​MAZADA​បុក​គ្នា​ជាមួយ​រថយន្ដ​PORSCHE ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​
​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​សុធារស​កែង​ផ្លូវ​ទំនាក់ទំនង​ព្រឹទ្ធសភា​(​ទល់មុខ​ទូត​សូ​វៀត​)​ស្ថិតក្នុង​សង្កាត់ ទន្លេបាសាក់  ខណ្ឌចំការមន ។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​មាន​រថយន្ដ​ម៉ាក​PORSCHE ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-2555​បើក​ចេញពី​ផ្លូវ​ទំនាក់ទំនង​ព្រឹទ្ធសភា​ទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ហើយ​បាន​បត់​ស្ដាំ​ឡើងមក​ផ្លូវ​សុធារស​។​

   ដោយ​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​រថយន្ដ​MAZADA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AC-2592​ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ដ​ទាំងពីរ​គ្រឿង​រង​ការខូចខាត តែ​មិន​បណ្ដាលអោយមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយពេល​កើតហេតុ​ពេលដែល​អ្នកសារព័ត៌មាន​ចុះទៅ​ថតរូប​ភាព​ម្ចាស់​រថយន្ដ​បាន​ព្យាយាម​ដោះ​ស្លាក​លេខ​រថយន្ដ​យកទៅ​លាក់ទុក​ក្នុង​រថយន្ដ​បាត់​។​

    បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​វាស់វែង តែ​ដោយ​ភាគី​ទាំងសងខាង​បាន​និយាយ​ត្រូវ​គ្នា​ទើប​សមត្ថកិច្ច​ចាក​ចេញពី​កន្លែងកើតហេតុ​ដោយ​ទុក​ឲ្យ​ម្ចាស់​រថយន្ដ​ទាំងសងខាង​ហៅ​រថយន្ដ​ស្ទួ​ចមក​ស្ទួ​ច​យកទៅ​ជួស ជុល ដោយ​ខ្លួនឯង​៕​

adverise with khmeread

មតិយោបល់