អ៊ីចឹងតើ ទើបឆ្នេរខ្លះសដូចម៉ែសំឡី ហើយទឹកសមុទ្រថ្លាយង់ ចំណែកឆ្នេរខ្លះ យ៉ាប់!!

    អ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាឆ្នេរខ្សាច់ខ្លះមានទឹកថ្លាហើយខ្សាច់ពណ៌ស ខណៈដែលឆ្នេរខ្សាច់ខ្លះមានពណ៌ខ្មៅនិងទឹកប្រផេះ?

    មានកត្តាច្រើនណាស់ដែលដើរតួក្នុងរឿងនេះ ហើយទឹកសមុទ្រខៀវដែលមានខ្សាច់កខ្វក់ ថ្លុកទឹកនៅលើសមុទ្រ ការបង្វិលជុំរបស់ផែនដីធ្វើឱ្យមានល្បាយក្នុងទឹក ។ល។

    * ការបង្វិលជុំរបស់ផែនដី
    ដោយសារតែផែនដីវាវិល ទឹកនៅលើផ្ទៃសមុទ្របំលាស់ទីពីលិចទៅកើត។ ការបំលាស់ទីនេះបង្កើតបានជាបាតុភូតមួយហៅថា ការផុសឡើងដោយមានខ្សាច់មកជាមួយ ជាកន្លែងដែលផ្ទៃទឹកមានកម្ដៅនៃការបំលាស់ទីចេញរបស់មហាសមុទ្រ និងជំនួសវិញដោយទឹកត្រជាក់ដែលសម្បូរទៅដោយកករដូចជាខ្សាច់ ដីល្បាប់និងដីឥដ្ឋ។ កករនិងសរីរាង្គធម្មជាតិនានាដូចជារុក្ខជាតិក្នុងទឹកគឺជាមូលហេតុធំបំផុតដែលធ្វើឱ្យទឹកពណ៌ប្រផេះ និងល្អក់។

    ចំណែកឯឆ្នេរសមុទ្រដែលមានទឹកថ្លា និងខ្សាច់សរស្គុះដូចម៉ែសំឡីវិញ គឺដោយសារតែនៅទីនោះមិនសូវមានរលកទឹកធំ និងមានរលកទឹកស្ងប់។ ប៉ុន្ដែមិនមែនទាល់តែនៅកន្លែងនោះមិនមានរលកទឹកទើបមានទឹកសមុទ្រថ្លា និងខ្សាច់សនោះទេ។ ដូចឆ្នេរមួយចំនួននៅហ្វីលីពីន កន្លែងខ្លះមានរលកទឹកធំ ប៉ុន្ដែនៅតែមានទឹកថ្លាដដែល។

    នោះអាស្រ័យទៅលើដងខ្លួនរបស់ទឹកសមុទ្រ ដោយសារតែទឹកសមុទ្រពណ៌ប្រផេះគឺសម្បូរទៅដោយថាមពលជាងទឹកសមុទ្រដែលថ្លា។ ហើយទឹកកង្វក់គឺជាប្រភេទទឹកដែលពាំនាំសរីរាង្គមានជីវិតឡើងមកលើផ្ទៃទឹកនេះឯង៕

adverise with khmeread

អ្នកនឹងចូលចិត្ត