Index

ក្រុមចោរប្លន់​ផ្ទះ​វេរ​លុយ​Wing​យក​អស់​ជាង​១​ម៉ឺ​ន​ដុល្លារ​

    តាកែវ ៖ ពួកចោរ​ប្រដាប់​ដោយ​កាំភ្លើង​អាកា​មួយ​ដើម និង​កាំភ្លើងខ្លី​មួយ​ដើម បាន​ចូលទៅ​បាញ់​ប្លន់ នៅផ្ទះ​ផ្ទេរប្រាក់ Wing ស្ថិតនៅ​ភូមិ​ខ្នា​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ នៅ​យប់​ថ្ងៃទី​៥ ខែ​កម្ភ​: ឆ្នាំ​២០១៦​នេះ ដោយ​យក​អស់​លុយ​ជិត​មួយ​ម៉ឺ​ន​ដុល្លារ និង​បណ្តាល​ឲ្យ​រងរបួស​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​។​

   ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រុមចោរ​មាន​គ្នា​៥​នាក់ បាន​កាត់​សោ​ទ្វារ​ពីក្រោយ​ផ្ទះ ជនរងគ្រោះ រួចហើយ​ទៅ​ភ្ជង់ ប្រមូល​ទ្រព្យសម្បត្តិ អស់​លុយ​អាមេរិក ៣០០០​ដុល្លារ និង​លុយ​ខ្មែរ​អស់​ប្រមាណ​៩០០០​ដុល្លារ ។​

   ប៉ូលិស​បន្តថា ជនរងគ្រោះ​ជា​ប្រពន្ធ ឈ្មោះ នួន សំណាង អាយុ​២៧​ឆ្នាំ រងរបួស​បាក់ដៃ​ខាងស្តាំ បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ប្តី​ឈ្មោះ រស់ ប៊ុនលី អាយុ ៣៧​ឆ្នាំ មុខរបរ​គ្រូពេទ្យ ។​

   បន្ទាប់ពី​ប្រមូល​យកលុយ​បាន​ហើយ​ពួកចោរ​បានគេច​ចេញ ភ្លាមនោះ​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​ស្រែក​ឲ្យ​គេ​ជួយ ។​ស្រាប់តែ​ក្រុមចោរ​បាន​បាញ់​ចំនួន​៤​ទៅ​៥​គ្រាប់ បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​រងរបួស​ចំ​ដៃ​យ៉ាងធ្ងន់ធ្ងរ ។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​សួរនាំ​ជនរងគ្រោះ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរ​ប្រដាប់អាវុធ​ខាងលើនេះ​៕​

មតិយោបល់