adverise with khmeread 4

ឡាន​ដឹក​កម្មករ​បើក​បុក​ឡាន​ដឹកទំនិញ​ស្លាប់​២​នាក់​របួស​១៥​នាក់​

     ព្រៃវែង : មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ និង​១៥​នាក់​ទៀត រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្ត​ដឹក​កម្មករ បើក​ទៅបុក​គូទ​រថយន្ត ប្រភេទ​ដឹកទំនិញ ធុន​ធំ​ម៉ាក​HINO ដែល​ចត​ស្ងៀម​តាមផ្លូវ នា​ព្រឹក​ព្រលឹម​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ស្ថិតនៅតាម ផ្លូវជាតិ​លេខ​៨ ឃុំ​ក​ញ្ចាំ ស្រុក​ពារាំង ខេត្តព្រៃវែង​។​

      ប៉ូលិស​និយាយថា រថយន្ត​ដឹក​កម្មករ ទៅបុក​គេ​ពីក្រោយ ដែល​ចត​លើផ្លូវ​បណ្តាល​ឲ្យ​ស្លាប់​២​នាក់ ម្នាក់​ជា​អ្នកបើករថយន្ត និង ម្នាក់ទៀត​ជា​កម្មករ​។​

     ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ អន្តរាគមន៍ និង​ជួយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​៕​

adverise with khmeread

មតិយោបល់