adverise with khmeread 1

​នាង Lee Hi ទាក់ទាញ​ប្រិយមិត្ត​ជាមួយនឹង​រូបភាព​លើ​លិខិតឆ្លងដែន​ដ៏​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង​

សិល្បៈការិនី​របស់​ផលិតកម្ម YG Entertainment នាង Lee Hi ត្រូវបាន​គេ​និយាយ​សុសសាយ បន្ទាប់ពី​នាង​បានបង្ហាញ​រូបភាព​លិខិតឆ្លងដែន​របស់​នាង​ទៅកាន់​ប្រិយមិត្ត​កាលពី​ថ្ងៃទី ៣ ខែកុម្ភៈ​នេះ​។​

​សារព័ត៌មាន​សិល្បៈ Dispatch របស់​សាធារណៈរដ្ឋ​កូរ៉េ បាន​រាយការណ៍​ថា សិល្បៈការិនី​របស់​ក្រុមហ៊ុន YG Entertainment រូបនេះ​បានបង្ហាញ​រូបភាព​លិខិតឆ្លងដែន​របស់​នាង​តាមរយៈ​បណ្តាញ​សង្គម Instagram​។ តារា​ស្រី Lee Hi ទទួលបាន​ប្រជាប្រិយភាព​ដោយសារ​សមត្ថភាព​ច្រៀង​ដ៏​ប៉ិនប្រសព្វ​របស់​នាង​។​

​ជាមួយនឹង​សក់​ចង​ទៅក្រោយ ទម្រង់​មុខ​ដ៏​ស្រស់ស្អាត​របស់​នាង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកគាំទ្រ​។ ប្រិយមិត្ត​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​បាន​បញ្ចេញយោបល់​ថា នាង​មានមុខ​ដូច​ទន្សាយ​ស្រប​ពេលដែល​រូបភាព​នេះ​កំពុង​បង្កើន​ប្រជាប្រិយ​ភាពជា​បន្តបន្ទាប់ បើទោះជា​ត្រូវបាន​ចែករំលែក​ដោយ​សារព័ត៌​មាន​ធំៗ​របស់​កូរ៉េ​ក៏ដោយ​។​

​ដោយបាន​ចូលរួម​ក្នុង​បទ​ចម្រៀង​ថ្មី​ចាប់តាំងពី​ការចេញផ្សាយ​ចុងក្រោយ​របស់​នាង​នោះ បច្ចុប្បន្ន Lee Hi កំពុង​ត្រៀមខ្លួន​សម្រាប់​ការវិល​មកវិញ ដែល​ក្រុម​អ្នកគាំទ្រ​បាន​ទន្ទឹម​រង់ចាំ​អស់​រយៈពេល​ជា​យូរណាស់​មកហើយ​៕

 

adverise with khmeread
ប្រភព៖ koreaboo

មតិយោបល់