អ្នកវិទ្យាសាស្ត្រថាបើចង់ធ្វើអាណានិគមលើឋានព្រះចន្ទ ឬ ភពអង្គារ ត្រូវសិក្សាបន្ទាន់ពីរបៀបរួមភេទយ៉ាងម៉េចបានកូនចៅ នៅសុញ្ញអាកាស!!

ទីភ្នាក់ងារអវកាសជុំវិញពិភពលោកកំពុងធ្វើការអភិវឌ្ឍបច្ចេកវិជ្ជាដែលអាចនាំមនុស្សឈានទៅអនាគត ជាមួយក្ដីសង្ឃឹមថា នៅថ្ងៃណាមួយយើងនឹងធ្វើអាណានិគមនៅលើព្រះចន្ទ ឬភពអង្គារ។

ប៉ុន្តែប្រសិនបើកន្លែងស្នាក់នៅអចិន្ត្រៃយ៍គឺជាគោលបំណងចម្បង ក្រុមអ្នកជំនាញនិយាយថា មានរឿងមួយដែលយើងមិនអាចបំភ្លេចបានគឺ ផ្លូវភេទ។

អំឡុងការពិភាក្សានាពេលថ្មីៗនេះ ជំនួយការសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យ George Washington University បានពន្យល់ថា ការបន្តពូជរបស់មនុស្សគឺជាបញ្ហាដ៏រសើបដែលយើងត្រូវតែលើកយកមកពិភាក្សា ព្រោះមកទល់ឥឡូវ គេនៅដឹងតិចតួចអំពីបញ្ហានេះ។

យោងតាមលោក Kris Lehnhardt ជំនួយការសាស្ត្រាចារ្យម្នាក់នៅនាយកដ្ឋានថ្នាំសង្គ្រោះបន្ទាន់នៅសាលាវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងសុខាភិបាលក្នុងសាកលវិទ្យាល័យខាងលើ បានឱ្យដឹងថា ប្រធានបទផ្លូវភេទនៅក្នុងសុញ្ញកាសគឺជាការព្រួយបារម្ភពិតប្រាកដមួយ។

និយាយនៅគណៈកម្មការមួយកាលខែមុនសម្រាប់ The Atlantic អំពីប្រធានបទ "On the Launchpad: Return to Deep Space" អ្នកជំនាញរូបនេះបានពន្យល់ថា មានរឿងជាច្រើនដែលយើងត្រូវរៀនសូត្រអំពីការធ្វើដំណើរក្នុងអវកាសរបស់មនុស្ស រួមទាំងផលប៉ះពាល់របស់វាមកលើជីវវិទ្យា និង អាហារូបត្ថម្ភ។

ប៉ុន្តែ ជាពិសេសការធ្វើការងារនិងលទ្ធផលនៃការរួមភេទក្នុងសុញ្ញកាសនៅតែស្ថិតក្នុងអាថ៌កំបាំង។

លោក Lehnhardt បានថ្លែងថា "អ្វីមួយដែលយើងពិតជាមិនដឹងគឺការបន្តពូជរបស់មនុស្សនៅក្នុងអវកាស។ មិនត្រឹមតែរបៀបដែលប្រព័ន្ធបន្តពូជរបស់យើងសម្របខ្លួននៅក្នុងបរិស្ថានអវកាស ប៉ុន្តែប្រសិនយើងពិតជាចង់ទៅក្រៅភពមែន ហើយយើងចង់នៅទីនោះ ហើយប្រសិនបើយើងនិយាយអំពីអាណានិគម គេមានសមាសភាគដ៏សំខាន់មួយដើម្បីធ្វើអាណានិគម ដែលអាចទៅរួច ហើយសមាសភាគនោះគឺមានកូនចៅ"។

លោកបានបន្តថា "បញ្ហានេះហើយដែលយើងមិនដែលសិក្សាព្រោះវាមិនពាក់ព័ន្ធមកដល់បច្ចុប្បន្ន។ ប៉ុន្តែប្រសិនបើយើងក្លាយជាប្រភេទជីវិតធ្វើដំណើរក្នុងអវកាស ហើយយើងចង់រស់នៅទីតាំងមួយជាអចិន្ត្រៃយ៍ បញ្ហាដ៏សំខាន់នេះហើយដែលយើងត្រូវពិភាក្សា ដែលមិនទាន់មានការសិក្សាពេញលេញទេ"។

ត្រង់ចំណុចនេះ ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដច្បាស់នៅឡើយថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើមនុស្សបន្តពូជក្នុងអវកាស ឬក៏ផ្ដល់កំណើតក្នុងបរិស្ថានសុញ្ញកាស៕

adverise with khmeread