adverise with khmeread 1

នេះ​បាន​ហៅថា​កំពូល​អ្នក​ថតរូប Selfie!

តារា​ហូលីវូដ​មួយក្រុម​បាន​បង្កើត​ការថតរូប​ជាមួយ​ដង Selfie ដ៏​វែង​ជាងគេ​បំផុត​មិន​ធ្លាប់មាន ក្នុង​ពិធី​ប្រារព្ធ​ការ​សម្ភោ​ធ​ខ្សែភាពយន្ត Zoolander នៅ​រោង​មហោស្រព Leicester Square ប្រទេស​អង់គ្លេស​។​

​តារា​កំប្លែង​ហូលីវូដ​លោក Ben Stiller បានធ្វើ​ការថតរូប​មួយ​សន្លឹក​ជាមួយនឹង​ហ្វូង​តារា​ល្បីៗ​មួយចំនួនទៀត​ដែល​មក​ចូលរួម​កម្មវិធី ជាមួយនឹង​ដង Selfie មួយ​ដើម​ដែល​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក​។​

​តារា​កំប្លែង​ជើងចាស់​វ័យ ៥០ រូបនេះ​បាន​ប្រើប្រាស់​ឧបករណ៍​មួយ​ដើម​ប្រវែង ២៨​ហ្វី​ត (២៤,៧​ម៉ែត្រ​) ដើម្បី​ធ្វើការ​ថតរូប​ជាមួយ​ភ្ញៀវកិត្តិយស​ដទៃទៀត​នៅឯ​ពិធី​សម្ភោ​ធ​ខ្សែភាពយន្ត Zoolander 2 ។​

​រូបថត​មួយ​សន្លឹក​នេះ​ក៏​កំពុង​នឹងត្រូវ​ទទួល​ការផ្ទៀងផ្ទាត់​ដើម្បីរ​ង្វា​យ​តម្លៃ​ផងដែរ​ដោយ​អ្នក​វិ​ច្ឆ័​យ​របស់ Guinness៕ 

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់