adverise with khmeread Image

បុរស​ឥណ្ឌាម្នាក់​ប្រកាច់ស្លាប់ បន្ទាប់ពីផឹកប៊ីយែរអស់១កំប៉ុង

    ភ្នំពេញ​៖ បុរសជនជាតិ​ឥណ្ឌា​ម្នាក់​បានប្រកាច់ស្លាប់ បន្ទាប់ពីផឹកប៊ីយែរអស់១កំប៉ុងរួចមក នៅ​ចំណុច​ផ្ទះ​លេខ១១៩អឺ៣ ផ្លូវ​១៤៨ សង្កាត់​ផ្សារកណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវបានគេប្រទះឃើញនៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៦និង​១៥​នាទី ល្ងាច។
    ប៉ូលិសនិយាយថា សាកសព​ឈ្មោះ​ថា លោក MIRZA SATTAR ភេទ​ប្រុស អាយុ​៦៥ ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ Z2016822​។ដំបូងជនរងគ្រោះផឹកប៊ីយែរអស់១កំប៉ុងជាមួយមិត្តភ័ក្ត្រ៣នាក់ បន្ទាប់មកក៏មានអាការ:រមួលខ្លួនប្រកាច់ ហើយត្រូវបានមិត្តភ័ក្ត្រជូនដល់ពេទ្យកាល់ម៉ែតគ្រូពេទ្យថាស្លាប់បាត់ហើយ។
   ​សាកសព​ត្រូវបានត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ​របស់​ការិយាល័យ​បច្ចេ​កទេស​របស់​ប៉ូលិសនិង​ពេទ្យ​សាលាដំបូង​រា​ធានី​ភ្នំពេញ​រួចបញ្ជាក់ថាស្លាប់ដោយសារគាំងបេះដូង ។ សពតម្កល់នៅវត្តស្ទឹងមានជ័យ៕
 

adverise with khmeread

មតិយោបល់