adverise with khmeread Untitled 1

Park Hae Jin ទៅសួរសុខទុក្ខអ្នកគាំទ្រដល់ថ្នាក់រៀន

          តារាភាព​យន្ត​កូរ៉េ ផាក ហ៊ែជីន (Park Hae Jin) បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​អារម្មណ៍​រំភើប ​ហើយពិសេសបំផុត​គឺមិត្តរួមថ្នាក់ទាំងមូល​របស់​នាងតែ​ម្តង​ ​​ដោយតារាភាព​រូបនេះ​បាន​​ធ្វើ​ដំណើរទៅ​សួរសុខទុក្ខ​នាងដល់​សាលា​តែម្តង។

          ក្រុមហ៊ុន WM Company ជា​ទីភ្នាក់ងាររបស់​ ផាក ហ៊ែជីន បាន​បង្ហោះ​រូប​ភាព​នៃដំណើរ​ទស្សនកិច្ច​ពិសេសនេះ កាលពីថ្ងៃ​ទី​៥​ខែកុម្ភៈ ដែល​ក្នុង​រូបភាព​នោះ គេឃើញ​ ផាក ហ៊ែជីន ឱន​ចុះបន្តិច​ដើម្បី​បង្ហាញពីការស្វាគមន៍សិស្ស​វ័យ​ក្មេង​ម្នាក់។

ចំណងជើងរូប​សរសេរថា “ព្រឹត្តិការណ៍​សម្រេចតាមបំណងប្រាថ្នា​លើក​​ដំបូង​នេះ ទើបតែ​បញ្ចប់។ នេះគឺ​ ឆូ រ៉ុង (Cho Rong) ដែលចង់​ចំណាយ​ពេល​ចុង​ក្រោយនៃឆ្នាំសិក្សា​របស់នាង​ជាមួយ​នឹង​ ផាក ហ៊ែជីន​និង​មិត្ត​រួម​ថ្នាក់​របស់​នាង”​។

          ជា​ផ្នែក​នៃកម្មវិធីនេះ ផាក ហ៊ែជីន និង​អ្នក​គាំទ្រ​បាន​ចែក​នំ​ Kimbap ជា​មួយ​អ្នក​គាំទ្រ។ ហើយ​នេះគឺជា​នំដែល​តួអង្គ​ យូ ចង់ និង ហុង សឿល ក្នុង​រឿង “Cheese in the Trap” តែងតែ​រុំឲ្យ​គ្នា​ញាំទៅវិញទៅមក។

          រឿង “Cheese in the Trap” បច្ចុប្បន្ន​កំពុងចាក់​ផ្សាយ​នៅ​ស្ថានីយទូរ​ទស្សន៍ tvN រៀងរាល់​ថ្ងៃច័ន្ទ​និងអង្គារនៅម៉ោង​១១​ល្ងាច៕

adverise with khmeread

មតិយោបល់