អ្នកដែលចូលចិត្តជិះរថយន្ត​ Prius ទើបដឹង!! បញ្ហាឧស្សាហ៍កើតឡើងញឹកញាប់ជាងគេ គឺម៉ាស៊ីនត្រជាក់មិនត្រជាក់...ដឹងគន្លឹះមួយនេះ អ្នកមិនចាំបាច់ចំណាយជួសជុលអស់ ២៦០ ដុល្លារនោះឡើយ

រថយន្ត​ TOYOTA Prius ជារថយន្តប្រភេទធុនតូចដែលប្រើប្រាស់អាគុយ Hybrid មានកម្លាំងម៉ាស៊ីន ៤​ (១,៦​ លីត្រ)។​ ដោយឡែករថយន្តនេះបានដូររូបរាងត្រឹមឆ្នាំ ២០០៤​ ឡើងទៅ។ ហើយរាងរថយន្តនេះក្នុងឆ្នាំ ២០០៤​, ២០០៥, ២០០៦ គឺសម្បូរជិះខ្លាំងណាស់នៅក្នុងស្រុកខ្មែរ។​

ទោះយ៉ាងណា អ្នកប្រើប្រាស់រថយន្ត Prius ភាគច្រើន គឺជួបប្រទះបញ្ហាម៉ាស៊ីនត្រជាក់ ធុងទឹក កញ្ច្រែងតម្រងខ្យល់ ប្រពន្ធ័ហ្វ្រាំង ABS និងជាពិសេសអាគុយ​ Hybrid។

[caption id="attachment_829" align="alignnone" width="3000"] Toyota Prius Solar Pack[/caption]

អំឡុងខែក្តៅ ភាគច្រើនរថយន្តលោកអ្នក តែងតែមានបញ្ហាម៉ាស៊ីនត្រជាក់ ដូច្នេះ សូមអានសេចក្តីណែនាំខាងក្រោមទាំងអស់គ្នា៖

ខាងក្រោមនេះគឺតម្លៃធ្វើម៉ាស៊ីនត្រជាក់ តាមស្តង់ដារស្រុកខ្មែរ ៖

ប្រសិនបើខូចម៉ាស៊ីនត្រជាក់ភាគច្រើនគឺយើងដូរកង់ដង់ តម្លៃប្រហែល ៣០ ដុល្លារ ជាជំហានដំបូង តែនៅតែមិនត្រជាក់ត្រូវដូរ ខំមឺសឺរមួយទៀត តម្លៃប្រហែល ២០០ ដុល្លារ​ បូករួមនិងតម្លៃ បញ្ចូល ហ្គាស ៣០ ដុល្លារទៀត​ សរុប ២៦០ដុល្លារ។

* ខំមឺសឺរ​ ៖ មានតួនាទី ជំរុញ ហ្គាស និង បំលែងខ្យល់ត្រជាក់ ឱ្យបុកឡើងទៅដល់ក្នុងឡានឱ្យត្រជាក់។
* កង់ដង់ ៖ ដើរតួនាទីដូចជាក្បាលរ៉ូប៊ីណេទឹកដែរ សម្រាប់បិទបើកកម្លាំងខ្យល់ត្រជាក់។

ចំណាំ៖ ជំហានដំបូង ពេលដែលលោកមានបញ្ហាម៉ាស៊ីនត្រជាក់មិនត្រជាក់ កុំទាន់អាលទៅរកជាង សូមយករថយន្តទៅកន្លែងលាងឡានជាមុនសិនឱ្យគេបាញ់លាងកញ្ច្រែងតម្រងខ្យល់នៅពីមុខរថយន្តជាមុនសិន​ ព្រោះវាអាចមានដីកកស្ទះច្រើន នោះក៏ជាបញ្ហាដែរ​។ ធ្វើបែបនេះ អ្នកចៀសវាងអស់ ២៦០ ដុល្លារ។

តែបើ ខំប្រេសសឺរ​ កង់ដង់ ប្រើយូរឆ្នាំក៏ចេះខូចពុកផុយដែរ៕

adverise with khmeread