adverise with khmeread 1

ក្រុម​ចម្រៀង Pussy Riot បានចេញ​ផ្សាយ​វីដេអូ​ថ្មី​រិះគន់​ប្រព័ន្ធតុលាការ​ប្រទេស​រុស្ស៊ី​យ៉ាង​ចាស់ដៃ​

ក្រុម​ចម្រៀង​ស្រី​រុស្ស៊ី Pussy Riot បានចេញ​ផ្សាយ​វីដេអូ​ថ្មី​រិះគន់​ប្រព័ន្ធតុលាការ​ប្រទេស​រុស្ស៊ី​យ៉ាង​ចាស់ដៃ នេះ​បើតាម​ប្រភព​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​សៅរ៍​នេះ​។

​ប្រធាន​ក្រុម តារាចម្រៀង​នាង Nadya Tolokonnikova បាន​បញ្ជាក់ថា នាង​មិន​ខ្វល់​រឿង​គេ​តាម​ចាប់​នាង​ដាក់គុក​នោះឡើយ​។​

​គួរ​បញ្ជាក់ថា សមាជិក​៣​នាក់​នៃ​ក្រុម​ចម្រៀង​នេះ​ធ្លាប់បាន​ជាប់ពន្ធនាគារ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ២០១២ ដោយសារ​សម្តែង​មាន​លក្ខណៈ​តវ៉ា​ប្រឆាំងនឹង​លោក​ប្រធានាធិបតី​ប្រទេស​រុស្ស៊ី​លោក Putin ក្នុង​ព្រះវិហារ​ធំ​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់