adverise with khmeread 1

Bruno Mars នឹង​វិល​ត្រឡប់មកវិញ​សម្រាប់​ការប្រកួត​បាល់ Super Bowl នៅ​ថ្ងៃអាទិត្យ​នេះ​

ក្រុម​ចម្រៀង Coldplay នឹង​មិនមែនជា​ក្រុម​តែមួយ​នោះទេ​ដែល​នឹងចូលរួម​សម្តែង ប៉ុន្តែ​ក៏​នឹងមាន​តារាចម្រៀង​ល្បី​ពីររូប​ចួ​ល​រួម​ផងដែរ​ក្នុងអំឡុង​ម៉ោង​សម្រាក​តង់​ទីមួយ​សម្រាប់​ការប្រកួត​បាល់ទាត់​អាមេរិក Super Bowl ដ៏​ធំ​ប្រចាំឆ្នាំ ២០១៦ នា​ថ្ងៃអាទិត្យ​នេះ​។​

Bruno Mars បាន​ចូលរួម​សម្តែង​ក្នុងការ​ប្រកួត​នេះ​កាលពី​ឆ្នាំ ២០១៤ រួម​ម្តង​ទៅហើយ ហើយ​គាត់​បានបញ្ជាក់​នៅលើ​បណ្តាញ​សង្គម Instagram របស់គាត់​កាលពី​ថ្ងៃ​សុក្រ​ថា រូបគាត់​កំពុងធ្វើការ​ហាត់​សម​សម្រាប់​កម្មវិធី​នេះ​។​

Bruno Mars និង Beyoncé នឹងចូលរួម​សម្តែង​ក្នុងឆ្នាំនេះ​ជាមួយ​ក្រុម​ចម្រៀង Coldplay ដែល​ទើបនឹង​បង្ហាញមុខ​ក្នុងឆ្នាំនេះ​ទេ​។​

​មាន​ហេតុផល​ខ្លះ​ដែល​បាន​អះអាងថា នាង Beyoncé នឹង​ច្រៀង​បទ Hymn for the Weekend ដែលមាន​ការចូលរួម​ច្រៀង​ដោយ​ក្រុម Coldplay រីឯ Bruno Mars វិញ​មិនបាន​បញ្ជាក់ថា​តើ​រូបគេ​នឹង​ច្រៀង​បទ​អ្វី​នោះទេ​៕

 

adverise with khmeread
ប្រភព៖ ឃូ

មតិយោបល់