នាយកក្រុមហ៊ុន SpaceX មានគម្រោងបញ្ជូនមនុស្ស ១ លាននាក់ទៅរស់នៅភពអង្គារក្នុងពេលអនាគត!!!

កាលពីខែកញ្ញាឆ្នាំមុន សេដ្ឋីបច្ចេកវិជ្ជាលោក Elon Musk បានឡើងវេទិកាមួយក្នុងទីក្រុង Guadalajara ប្រទេសម៉ិកស៊ិក ហើយបានបង្ហាញពីចក្ខុវិស័យរបស់គាត់ក្នុងការធ្វើអាណានិគមលើភពអង្គារ ជាមួយក្រុមហ៊ុន SpaceX របស់គាត់។

ការពិភាក្សានោះគឺមានលក្ខណៈជឿជាក់ខ្លាំង ដោយសារតែហេតុផលមួយចំនួន។ ទីមួយ គម្រោងផ្ទាល់គឺមហិច្ឆិតាដ៏ខ្លាំងក្លាបំផុត។ លោក Musk សង្ឃឹមថា នឹងដឹកមនុស្សមួយលាននាក់ទៅកាន់ភពអង្គារនៅតម្លៃសមរម្យពី ១០០.០០០ ដុល្លារទៅ ២០០.០០០ ដុល្លារក្នុងម្នាក់។ ទីពីរ គាត់បានធ្វើបទបង្ហាញប៉ុន្មានសប្ដាហ៍បន្ទាប់ពីរ៉ុក្កែតរបស់ SpaceX បានផ្ទុះនៅកន្លែងបង្ហោះ។

ឥឡូវលោក Musk បានសរសេរឯកសារថ្មីមួយ ដែលពណ៌នាអំពីចក្ខុវិស័យលើភពអង្គារនាពេលថ្មីៗនេះរបស់គាត់។

ដោយចេញផ្សាយក្នុងព្រឹត្តិបត្រព័ត៌មាន New Space សម្រាប់ខែមិថុនានេះ អត្ថបទនោះហាក់បង្ហាញពីសេចក្ដីសង្ខេបនៃការពិភាក្សារបស់លោក Musk កាលពីខែកញ្ញា។ នៅក្នុងអត្ថបទនោះ លោក Musk បានពណ៌នាហេតុផលរបស់គាត់ចំពោះការប្រើប្រាស់រ៉ុក្កែតម្ដងទៀតដើម្បីកាត់បន្ថយការចំណាយធ្វើដំណើរ។ ឯកសារនោះក៏រួមបញ្ចូលការបរិយាយនៃការរចនាដំបូងនៃយានអវកាសដែលសង្ឃឹមថានឹងសាងសង់។

បើទោះការចេញផ្សាយនាពេលថ្មីៗនេះមិនបានបង្ហាញព័ត៌មានលម្អិតច្រើន ព្រឹត្តិការណ៍សំខាន់ៗមួយចំនួនបានកើតឡើងចាប់តពីការឡើងថ្លែងរបស់លោក Musk។

ក្នុងករណីមួយលោក Musk បានបង្ហាញព័ត៌មានសំខាន់ជាច្រើនអំពីគម្រោងភពអង្គាររបស់គាត់កាលពីខែតុលាអំឡុងវេទិកាសួរដេញដោលហៅថា Ask Me Anything នៅលើបណ្ដាញសង្គម Reddit និងបានបង្ហាញឈ្មោះសម្រាប់យានអវកាសរបស់គាត់គឺ Heart of Gold។

នៅក្នុងសុន្ទរកថានោះ លោក Musk ក៏បានបង្ហាញវត្តមាននូវធុងប្រេងដ៏ធំសម្រាប់យានភពអង្គាររបស់គាត់ ដោយធ្វើចេញពីកាបូនហ្វាយបឺ។

លើសពីនេះទៀត ការស៊ើបអង្កេតអំពីរ៉ុក្កែត Falcon 9 ដែលបានផ្ទុះនៅកន្លែងបាញ់ក្នុងតំបន់ Cape Canaveral រដ្ឋផ្លរីដានិងការបន្តបាញ់រ៉ុក្កែតរបស់ SpaceX។

ក្រុមហ៊ុនរបស់លោក Musk កំពុងបង្កើនល្បឿនដើម្បីបាញ់ប្រព័ន្ធធំជាងគេបំផុតរបស់ខ្លួនឈ្មោះ Falcon Heavy។ នៅក្នុងបណ្ដាញសង្គម នាយកប្រតិបត្តិក្រុមហ៊ុន SpaceX បាននិយាយថា រ៉ុក្កែតដ៏ធំនេះអាចបាញ់នាពេលខាងមុខ៕

ប្រភព៖វិទ្យាសាស្រ្ត

adverise with khmeread