adverise with khmeread 1453478494452

ញាក់សាច់​! ក្រោក​ពី​ព្រលឹម​ឃើញ​ក្រពើ​ហែល​ទឹក​ក្នុង​អាង​

    ​ក្រពើ​មួយ​ក្បាល​បានបង្ហាញ​ខ្លួន​ក្នុង​អាងទឹក​ទាំង​ព្រឹក​ព្រលឹម ក្នុង​អាង​ហែល​ទឹក​មួយ​នៅ​រដ្ឋ Florida​។​

​    ​ម្ចាស់ផ្ទះ​លោក Monroe Country Sheriff បាន​ឲ្យ​ដឹងថា លោក​មិនបាន​ដឹងថា​ក្រពើ​នេះ​មក​នៅ​អាង​ហែល​ទឹក​ពី​ពេលណា​ទេ ពេលព្រឹក​ព្រលឹម​ម៉ោង​៧ និង​៣០​នាទី ថ្ងៃ​ព្រហស្បតិ៍ គាត់​បាន​ក្រោក​ឡើង​ពី​ដំណេក​ក៏បាន​ឃើញ​ក្រពើ​មួយ​ក្បាល​នេះ​ក្នុង​អាងទឹក​ធ្វើ​ឲ្យ​គាត់​ឡើង​ព្រឺ​សម្បុរ​ក​ង្គ​ក់​តែម្ដង​។​

​    ​ក្រពើ​នេះ​មាន​ប្រវែង ២ ម៉ែត្រ​កន្លះ​។ ក្រោយ​កើតហេតុ​ម្ចាស់ផ្ទះ​ក៏បាន​តេ​ទៅ​ប៉ូលិស​ដើម្បី​យក​សត្វ​ក្រពើ​មួយ​នេះ​ចេញពី​អាងទឹក​៕

 

adverise with khmeread

មតិយោបល់