ប៉ូលិសខណ្ឌច្បារអំពៅឃាត់ជនសង្ស័យ២នាក់ជួញដូរថ្នាំញៀននៅព្រែកឯង

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍ព្រែកឯងបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចដីឡូត៍គ្មានលេខ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀននៅថ្ងៃទី១៨ មិថុនា ២០១៧ ម៉ោង១១ និង៥០នាទី។

ប៉ូលិសនិយាយថា ១-ជនសង្ស័យឈ្មោះ ង៉ូវ ចាន់សុខឡេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ និង២-ជនសង្ស័យឈ្មោះ អៀ ប៊ុនសែន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ។ វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ២៧កញ្ចប់ (១កញ្ចប់ធំ, ២៦កញ្ចប់តូច), ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន, ក្រដាស់អាលុយមីញ៉ូម១ដុំ និង០១ថង់តូច, ដែកកេះ៧, កន្ត្រៃ០១, កូនថង់ប្លាស្ទីចមួយចំនួន និងអាវុធកែច្នៃបាញ់គ្រាប់កង់០១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌច្បារអំពៅ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab