ឃាត់ស្រីស្អាតម្នាក់លក់ថ្នាំញៀននៅព្រែកព្នៅ

ភ្នំពេញ ៖ ប៉ូលិសខណ្ឌព្រែកព្នៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២ រសៀលបានឃាត់ស្រីស្អាតម្នាក់ពាក់ព័ន្ធករណីជួញដូរថ្នាំញៀននៅចំណុចក្នុងវត្តប្រាសាង ផ្លូវលំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

ប៉ូលិសនិយាយថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលពញាពន់ បានទទួលព័ត៌មានពី ប្រជាពលរដ្ឋថា នៅចំណុចក្នុងវត្តប្រាសាង ផ្លូវលំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ មានករណីប្រើប្រាស់គ្រឿង ញៀន ភ្លាមនោះកម្លាំងយើងចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យលើជនសង្ស័យម្នាក់ ឈ្មោះ ឈឹម ចាន់តារ៉ាម៉ាលីន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រកឃើញក្រាមសថ្លា ១កញ្ចប់តូចមានតំរុយសង្ស័យជាគ្រឿងញៀន កាន់ជាប់នៅ ដៃខាងឆ្វេង។ 

ដោយពិនិត្យឃើញថាមានបទល្មើស កម្លាំងយើងក៏ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងដើម្បីធ្វើការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់៕
 

adverise with khmeread