កំពុងសេពថ្នាំញៀនត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រាបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០១៧ ម៉ោង១២ និង៣០នាទី អធ្រាត្រ។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ ប៊ុនសុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតុការ ស្នាក់នៅមិនពិតប្រាកដ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យជា គ្រឿង ញៀន) ចំនួន០១កញ្ចប់ថង់តូច។

បច្ចុប្បន្នបានបញ្ជូនទៅខណ្ឌចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab