adverise with khmeread Image

ប៉ូលិស​ចាប់ខ្លួនជនសង្ស័យ២​នាក់ ករណី​ឆក់​ទូរស័ព្ទដៃ

    ភ្នំពេញ​៖​ជនសង្ស័យ២​នាក់ឆក់​ទូរស័ព្ទដៃត្រូវប៉ូលិសចាប់ខ្លួនកាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ចំណុច​ស្តារ​ម៉ា​តសៃ​ហ្គ​ន តាម​បណ្ដោយ​ផ្លូវ​៩៣ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។
    ប៉ូលិសនិយាយថា ​ជនសង្ស័យ​ទី​១​-ឈ្មោះ ភា សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ប្រាកដ​និង​ទី​២ ឈ្មោះ សី រ៉ា​ម៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​ដូចគ្នា​។
     ចំណែកជនរងគ្រោះឈ្មោះKWON YONG WONភេទប្រុសអាយុ៤៤ឆ្នាំជនជាតិកូរ៉េ កាន់ប៉ាស្ព័រលេខM64654970ស្នាក់នៅសណ្ឋាគារតាម៉ាភ្នំពេញផាវើ ជាភ្ញៀវទេសចរណ៍។
     ប៉ូលិសបន្ត​ថា នៅ​មុនពេល​កើតហេតុ បុរស​ជនរងគ្រោះ​ដែល​ជា​ជនជាតិ​កូរ៉េ បាន​ដើរ​ឆ្លងផ្លូវ ៩៣ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។ខណៈនោះ ក៏​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រេឿង​ម៉ាក​សង់សេ​១២៥ សេ​៊​រី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC-4868ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៩៣ ។
    ពេលនោះជនល្មើសក៏ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនរងគ្រោះ​តែ​មិនបាន​សម្រេច ដោយ​ទូរស័ព្ទ​ធ្លាក់​នៅ​ពី​ដៃ​ជនរងគ្រោះ​ឮសូរ​សំឡេងនោះ គប់​ជួន​កម្លាំង​ប៉ូលិសព្រហ្មទណ្ឌ​ខណ្ឌ​៧​មករា កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន ជាប់​និង​ព្រំប្រទល់ មូលដ្ឋាន​ខណ្ឌ​ដូនពេញ ឃើញជាក់ស្ដែង​បែបនេះ ក៏​ដេញ​តាម​ជនសង្ស័យ​ពី​ចំណុច​ធ្វើ​សកម្មភាព រហូតមក​ដល់​ចំណុច​ក្បែរ​ស្តុប​អូតែ​លស តាម​បណ្ដោយ​ផ្លូវ​មន្នី​វង្ស ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ទើប​ចាប់បាន​ខ្លួន​ជនសង្ស័យតែម្តង​៕

adverise with khmeread

មតិយោបល់