វ៉ៃឆ្កែឱ្យមើលម្ចាស់!!! បន្ទាប់ពីអាមេរិកបាញ់យន្តហោះស៊ីរី ឥឡូវរុស្ស៊ីប្រកាសបាញ់យន្តហោះអាមេរិកវិញបើហ៊ានហោះព្រហើន

ប្រទេសរុស្ស៊ីបានព្រមានសហរដ្ឋអាមេរិក​និងកងកម្លាំងចម្រុះថា ខ្លួននឹងបាញ់យន្តហោះនិងដ្រូនណា ដែលហោះទន្ទ្រានតំបន់ប្រតិបត្តិការរបស់ខ្លួនក្នុងភាគខាងលិចប្រទេសស៊ីរី។ នេះបើតាមប្រភព Daily Mail កាលពីថ្ងៃទី ១៩ មិថុនា។

ក្រសួងការពាររុស្ស៊ីបាននិយាយថា ឥឡូវខ្លួនកំពុងចាត់ទុកយន្តហោះកងកម្លាំងចម្រុះហោះមកភាគខាងលិចទន្លេអឺប្រាតជាគោលដៅ បន្ទាប់ពីមានការបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី។

រុស្ស៊ីបានលើកឡើងថា ខ្លួនបានផ្អាកការសម្របសម្រួលជាមួយសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងតំបន់គ្មានជម្លោះ បន្ទាប់ពីយន្តហោះចម្បាំង F/A-18E Super Hornet បានបាញ់យន្តហោះចម្បាំង SU-22 របស់រដ្ឋាភិបាលស៊ីរី។

មន្ទីរបញ្ចកោណបានថ្លែងថា SU-22 បានទម្លាក់គ្រាប់បែកនៅក្បែរកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ហើយមិនបានអើពើនឹងការព្រមានមុននឹងត្រូវបានបាញ់ទម្លាក់។

បណ្ដាញទំនាក់ទំនងរវាងរដ្ឋាភិបាលវ៉ាស៊ីនតោន និងមូស្គូដែលមានគោលបំណងជួយសម្របសម្រួលការហោះហើរដើម្បីបញ្ចៀសការប៉ះទង្គិចលើអាកាស ក៏ត្រូវបានបិទផងដែរ។

រុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិកមិនបានប្រើប្រាស់បណ្ដាញឡើយ មុននឹងបាញ់ទម្លាក់យន្តហោះ SU-22 ដោយឥឡូវនេះរុស្ស៊ីបានដកខ្លួនទាំងស្រុងចេញពីបណ្តាញទាក់ទងនានា ជាហេតុបង្កើនឱកាសផ្ទុះជម្លោះលើអាកាសកាន់តែខ្លាំងឡើង។

បណ្ដាញនេះក៏ធ្លាប់បិទម្ដងមកហើយ គឺក្នុងខែមេសា នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យមានការទម្លាក់គ្រាប់បែកដាក់មូលដ្ឋានទ័ពអាកាសស៊ីរី ដើម្បីជាការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធគីមីដោយលោកប្រធានាធិបតីស៊ីរី បាសាអាល់អាសាដ។

គេនៅមិនទាន់ដឹងនៅឡើយថាតើការបិទនេះមានរយៈពេលយូរប៉ុនណា៕


ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab