ដាច់ផ្ងារ!!! អ្នកទេសចរអូស្ត្រាលីឆ្ងាញ់យូរហើយ អត់ដឹងថា សាច់លក់នៅកោះបាលី ជាសាច់ឆ្កែ!

យោងតាមការស៊ើបអង្កេតដ៏សំខាន់មួយបានលាតត្រដាងឱ្យដឹងថា ភ្ញៀវទេសចរអូស្ត្រាលីកំពុងត្រូវបម្រើអាហារជាមួយសាច់ឆ្កែដោយមិនដឹងខ្លួន នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

ភស្តុតាងផ្ដល់ទៅកម្មវិធីម៉ោង ៧:៣០ របស់ទូរទស្សន៍ ABC អូស្ត្រាលីពីការស៊ើបអង្កេតមួយដឹកនាំដោយអង្គការ Animal Australia បានលាតត្រដាងការជួញដូរសាច់ឆ្កែនៅលើកោះដ៏ល្បីល្បាញរបស់ពិភពលោក ដែលភ្ញៀវទេសចរអូស្ត្រាលីមួយលាននាក់ធ្វើដំណើរទៅទីនោះជារៀងរាល់ឆ្នាំ។

ការស៊ើបអង្កេតនោះបានរកឃើញថា សត្វឆ្កែត្រូវបានចាប់និងបន្ទាប់មកសម្លាប់ចោល មុននឹងលក់ទៅភ្ញៀវទេសចរដែលមិនដឹងអីសោះនៅតាមដងផ្លូវ និងក្នុងភោជនីយដ្ឋាន ទទួលទាន។

យោងតាមនាយកយុទ្ធនាការ Animal Australia លោកស្រី Lyn White បានឱ្យដឹងថា ការបរិភោគសាច់ឆ្កែនៅលើកោះឥណ្ឌូនេស៊ីនេះគឺមិនខុសច្បាប់ឡើយ ហើយអ្នករស់នៅលើកោះបាលីមួយចំនួនជឿថា សាច់ឆ្កែគឺល្អសម្រាប់សុខភាព ប៉ុន្តែអំពើព្រៃផ្សៃដែលសាច់ឆ្កែកំពុងត្រូវជួញដូរសម្រាប់មនុស្សគឺខុសច្បាប់។

លោកស្រីបានថ្លែងថា "ជំនួញសាច់ឆ្កែរំលោភច្បាប់ចណ្ឌភាពលើសត្វនិងច្បាប់សុវត្ថិភាពចំណីអាហារ។ នេះគឺជាការថ្លែងពីការពិត"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab