កូនមហាសំណាង!!! កើតលើយន្តហោះដោយចៃដន្យ ទទួលបានសំបុត្រហោះហើរឥតគិតថ្លៃអស់មួយជីវិត

ទារកប្រុសម្នាក់ត្រូវបានផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃអស់មួយជីវិត បន្ទាប់ពីម្តាយក្មេងនេះបានប្រសូតកូននៅលើជើងហោះហើរមួយពីអារ៉ាប៊ីសាអូឌីតមកឥណ្ឌា។

លោកស្រី Jose Cicymol បានកើតកូននៅលើយន្តហោះជើងហោះហើរ 9W 569 របស់ក្រុមហ៊ុន Jet Airways របស់ឥណ្ឌា ពីអាកាសយានដ្ឋានស្តេចហ្វាដ ក្បែរទីក្រុងដាំម៉ាន់ ដែលចេញដំណើរនៅម៉ោងប្រហែល ២:៥៥ ព្រឹកថ្ងៃអាទិត្យ ទី១៨ មិថុនា។

នៅម៉ោង ៨ ព្រឹក យន្តហោះនេះបានប្រកាសការសង្គ្រោះបន្ទាន់ បន្ទាប់ពីលោកស្រី Jose Cicymol ដែលមានផ្ទៃពោះ ៣០ សប្តាហ៍ ចាប់ផ្តើមរកកល់ចង់ប្រសូតកូន។

យន្តហោះបានបង្វែរទៅទីក្រុងមុំបៃយ៉ាងលឿន ប៉ុន្តែអាកាសយានិកភ្លាមៗដឹងថា ពួកគេមិនអាចហោះទៅក្រុងមុំបៃទាន់ពេលទេ រួចហើយក៏អំពាវនាវឱ្យវេជ្ជបណ្ឌិតចូលមកជួយ។

អ្នកដំណើរម្នាក់ និង គិលានុបដ្ឋាយិកា Mini Wilson បានចូលមកជួយ ហើយក្មេងប្រុសបានកើតនៅម៉ោង ៨:៤៥ នាទីព្រឹក នៅកម្ពស់ ១០.៦៦៨ ម៉ែត្រ។ នេះបើតាមកាសែត Times of India។

យន្តហោះបានចុះចតនៅម៉ោង ៩:១២ នាទីព្រឹក ហើយម្តាយនិងកូនត្រូវបានយកទៅកាន់មន្ទីរពេទ្យហូលីស្ពៀរីត កន្លែងដែលគេរាយការណ៍ថា អ្នកទាំងពីរមានសុខភាពល្អធម្មតា។

ក្រុមហ៊ុនអាកាសចរណ៍និយាយថា នេះជាលើកទីមួយដែលការប្រសូតកូនបានកើតឡើងនៅលើយន្តហោះខ្លួន ហើយពួកគេនឹងផ្តល់ជូនការហោះហើរឥតគិតថ្លៃអស់មួយជីវិតដល់កូននេះ៕

ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab