កំពូលចោរឆក់ អស់ល័ក្ខណ៍ត្រឹម...APPLE MACITOSH

ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងរាំងសហការជាមួយកម្លាំងផ្នែកយុត្តិធម៌ខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជិះម៉ូតូឆក់ឡែបថប កាលថ្ងៃទី១៩ មិថុនា ២០១៧ វេលាម៉ោង០៧ និង៤០នាទី នៅចំណុចផ្លូវលេខ២២២ កែងផ្លូវ លេខ៥១ ភូមិទី៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី១៩ មិថុនា ២០១៧ វេលាម៉ោង១៦ និង៣០នាទី។ 

ប៉ូលិសនិយាយថា ជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ  ជា អ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនប្រាកដ មានទីលំនៅផ្ទះលេខ១២២បេ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ 

វត្ថុតាងចាប់យកបានមាន ឡែបថបមួយគ្រឿងម៉ាក APPLE MACITOSH ពណ៌ទឹកប្រាក់ (បានប្រគល់ឱ្យជនរងគ្រោះវិញ) ម៉ូតូមួយគ្រឿងម៉ាក YAMAHA XT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GE4440 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ទូរស័ព្ទដៃម៉ាកអាយហ្វូន៧ផ្លើសពណ៌ក្រហម និងកាបូបខ្មៅមួយមានលុយ ៥០.០០០ រៀល។ 

ចំណែកជនរងគ្រោះ ឈ្មោះ GRIFFITH​ DEBBIE​ ភេទស្រីអាយុ៥១ឆ្នាំ ជនជាតិអូស្តា្រលី មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ PEO405573 ស្នាក់នៅសណ្ឋាគារ PLANTATION ផ្លូវលេខ១៨៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab