ប៉ូលិសខណ្ឌដូនពេញ ឃាត់ខ្លួនក្មេងទំនើង០២នាក់ប្រើប្រាស់ថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងប៉ូលិសផ្នែកព្រហ្មទណ្ឌសហការ ជាមួយកម្លាំងសហប៉ុស្តិ៍ខណ្ឌដូនពេញបានធ្វើការឃាត់ ខ្លួនជនសង្ស័យ២នាក់ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញាតនៅចំណុចលើចេតីយ៍ ក្នុងវត្តកោះ ផ្លូវ លេខ៦៣ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញនានៅថ្ងៃទី១៩ មិថុនា ២០១៧។

ប៉ូលិសនិយាយថា ក្មេងទំនើង០២នាក់ត្រូវឃាត់ខ្លួនឈ្មោះ វ៉ាន់ ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅ មិនពិតប្រា កដ (ឃាត់ខ្លួន) និងឈ្មោះ វ៉ាន់ នី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំ នៅមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងដកហូតយកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច, ម៉្សៅពណ៌សសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូច, បំពង់កែវចំនួន០៨, ដបចុះគំរបដាក់ទុយោចំនួន០២, ដែកកេះចំនួន០៣, ទុយោជរ័មួយចំនួន, កាំបិតប៉័ងតោចំនួន០២, ពូថៅចំនួន០២, ដែកឆាបចំនួន០១, កន្ត្រៃចំនួន០១, ដាវដែកកែឆ្នៃចំនួន០៤ និងពិលជរ័ពណ៌ខ្មៅចំនួន០១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌដូនពេញនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread