ឃាត់បុរសម្នាក់តាមដីកាពីបទជួញដូរថ្នាំញៀន

កណ្តាល ៖ ប៉ូលិសស្រុកស្អាងបានបើកកិច្ចប្រត្តិបត្តិកការស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនបុរសម្នាក់តាមដីការបស់សាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង០៨ព្រឹកនៅចំណុចភូមិ ក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាលពីបទជួញដូរថ្នាំញៀន។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការឃាត់ខ្លួនឈ្មោះ ឡោ ឌីម៉ង់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកើតហេតុកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុច ភូមិ ក្នុងព្រែក ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

ការចាប់ខ្លួនយោងតាមដីកាលេខ២១៣ ដកបចខចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។

ក្នុងករណីនេះ បានបញ្ជូនមកអធិការដ្ឋានស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread