adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​ប្រើ​ហិង្សា​កាប់​គូភាគី​២​ប៊័​ង​តោ​របួសធ្ងន់​

    ព្រះវិហារ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ព្រះវិហារ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​០៦ ​កុ​ម្ភះ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​ព្រឹក បន្ទាប់ពី​បាន​ប្រើ​ហិង្សា​យក​កាំបិត​កាប់​បុរស​ម្នាក់​របួសធ្ងន់​នៅ​ភូមិប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ ។​

   ប៉ូលិស​ក្រុង​ព្រះវិហារ​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ​ពេជ្រ រឿន​ភេទ​ប្រុស​អាយុ ៣២​ឆ្នាំ​មុខរបរ​ជាងឈើ​រស់នៅ​ភូមិ​លេខ​៤ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល​មក​ស្នាក់នៅ​ភូមិ​.​ឃុំ​កើតហេតុ បាន​ប្រើ​កាំបិត​ប៊័​ង​តោ​កាប់​ទៅលើ​ឈ្មោះ​គល់ វ៉ង់​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​កសិករ​ត្រូវ​ក្បាល​ចំនួន​២​កាំបិត​ក្រោយពេល​មានទំនាស់​ពាក្យសម្តី​គ្នា​។​

     បន្ទាប់មក​ត្រូវបាន​គេ​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ជនល្មើស​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕

adverise with khmeread

មតិយោបល់