ទីបំផុតនិស្សិតអាមេរិកជាប់គុកនៅកូរ៉េខាងជើង និងទើបបញ្ជូនមកស្រុកវិញទាំងសន្លប់បាត់ស្មារតី បានស្លាប់ហើយ!!

យោងតាមគ្រួសារបានឱ្យដឹងថា លោក Otto Warmbier និស្សិតអាមេរិក ដែលត្រូវបានដោះលែងកាលពីសប្តាហ៍មុន បន្ទាប់ពីជាប់គុកអស់រយៈពេលជាង១៥ខែនៅកូរ៉េខាងជើងនោះ បានស្លាប់ កាលពីថ្ងៃចន្ទ ទី ១៩ មិថុនា។

លោក Otto Warmbier អាយុ២២ឆ្នាំ បានវិលត្រឡប់មកសហរដ្ឋអាមេរិកវិញទាំងសន្លប់បាត់ស្មារតី កាលពីថ្ងៃអង្គារសប្តាហ៍មុន ។ តាមសេចក្តីរាយការណ៍ថា គាត់បានសន្លប់បាត់ស្មារតីអស់រយៈពេលមួយឆ្នាំ។

កូរ៉េខាងជើង បាននិយាយថា អាហារមិនល្អដែលមានមេរោគផេ្សងៗ បានធ្វើឱ្យគាត់សន្លប់បែបនេះ ប៉ុន្តែក្រុមវេជ្ជបណ្ឌិត ដែលពិនិត្យព្យាបាលគាត់ បានបដិសេធចំពោះការលើកឡើងបែបនេះ។

លោក Otto Warmbier ​ត្រូវបានកាត់ទោសឱ្យជាប់គុក១៥ឆ្នាំដោយបង្ខំឱ្យធ្វើការជាទម្ងន់ពីបទព្យាយាមលួចយកក្រដាសផ្សព្វផ្សាយឃោសនាមួយពីសណ្ឋាគារមួយ។

ក្រុមគ្រួសាររបស់លោក Otto Warmbier បានស្តីបន្ទោសការស្លាប់របស់គាត់ទៅលើការធ្វើទារុណកម្ម ដែលគាត់បានទទួលរងនៅកូរ៉េខាងជើង៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab