រថយន្តទេសចរណ៍មួយគ្រឿងធ្លាក់ជ្រោះពេលចុះពីលើភ្នំបូកគោ

កំពត ៖ រថយន្តទេសចរណ៍មួយគ្រឿងដែលដឹកភ្ញៀវពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈធ្វើដំណើរចុះពីលើភ្នំបូកគោដោយមានអ្នករងគ្រោះច្រើននាក់ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការប៉ូលិសខេត្តកំពត បានឱ្យដឹងថា ពិតជាមានគ្រោះថ្នាក់ហ្នឹងមែន នៅចំណុចគីឡូម៉ែត្រទី១០ បើគិតពីផ្លូវឡើងទៅកាន់ភ្នំបូកគោ ហើយជាក់ស្ដែងរកឃើញមានមនុស្ស៦នាក់របួសធ្ងន់ និងកំពុងរុករកអ្នករបួសបន្តទៀត។

លោកស្នងការ នៅពេលនេះអភិបាលខេត្តកំពត ក៏បានឱ្យបញ្ជូនរថយន្តសង្គ្រោះបន្ទាន់បើកទៅកាន់កន្លែងកើតហេតុផងដែរ ដើម្បីជួយដឹកជនរងគ្រោះ។ 

តាមសេចក្តីរាយការណ៍ខ្លះបានឱ្យដឹងថា រថយន្តក្រុងនេះមានអ្នកជិះសរុប២៧នាក់ ហើយអាចដាច់ហ្វ្រាំងទើបក្រឡាប់ធ្លាក់ផ្លូវតែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab