អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ១០ នាក់ ទៅតុលាការ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ១០ នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងថ្នាំញៀនចំនួន ២៨កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញ។ 

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យទាំង ១០ នាក់នោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លូនបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក្នុងនោះមាន ១.ឈ្មោះ សេង ស៊ុននី ហៅអាខ្មោច ភេទប្រុស អាយុ២៥ឆ្នាំ, ២.ឈ្មោះ សេង ប៊ុនធឿន ហៅអាយ៉ាន់ ភេទប្រុស អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សេង ស៊ីណាត ភេទប្រុស អាយុ៣២ឆ្នាំ, ៤.ឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង២ និង៣០រសៀល នៅចំណុចផ្ទះមិនរៀបរយ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនសង្ស័យទី៥.ឈ្មោះ ង៉ែត រ៉េឈីត ភេទប្រុស អាយុ ១៧ឆ្នាំ, ៦.ឈ្មោះស៊ឹម សុខគង់ ភេទប្រុស អាយុ ១៧ឆ្នាំ, ៧.ឈ្មោះ ថន ស៊ីយាន ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌទួលគោក ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីវេលាម៉ោង២ និង៤០នាទីរសៀល នៅចំណុចលើផ្លូវបេតុង ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យទី៨. ឈ្មោះ សាទ សុខហត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ, ៩. ឈ្មោះ ភី សុថា ភេទប្រុស អាយុ ២៩ឆ្នាំ, ១០.ឈ្មោះ ហម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវបានកម្លាំងល្បាតខណ្ឌច្បាអំពៅធ្វើការបង្រា្កប និងឃាត់ខ្លួនបានកាលពីវេលា ម៉ោង២ និង៤០នាទី រសៀល នៅចំណុចភូមិដើមចាន់១ សង្កាត់ច្បាអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab