adverise with khmeread 1

រថយន្ត​១​គ្រឿង​បើក​លឿន​បុក​ហាយ​ឡែ​ន​ឌ័​រ​ចត​លើ​ចិញ្ចើមផ្លូវ​ពីក្រោយ​រុញ​ទៅបុក​ម៉ុ​តូ​២​គ្រឿង និង​រទេះ​មីឆា​

    ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​ជោកជាំ​បាន​បើករថយន្ត​មួយគ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​ឈប់​ចត​លើ​ចិញ្ចើមផ្លូវ​ពេញទំហឹង ហើយ​រុញ​ទៅបុក​ម៉ូតូ​២​គ្រឿង និង​រទេះ​មីឆា បណ្តាលឱ្យ​រង​ការខូចខាត រួច​បន្ថែម​ល្បឿន​គេចខ្លួនបាត់ ។​

     ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្បែរ​ខារ៉ាអូខេ ឌូ​បៃ តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

    សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​តៃកុង​ទំនងជា​ស្រវឹងស្រា​ជោកជាំ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-1191 ពីក្រោយ​ពេញទំហឹង ដែល​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ រុញ​ទៅបុក​ម៉ូតូ​២​គ្រឿង និង​រទេះ​មីឆា​បណ្តាលឱ្យ​ខូចខាត ហើយ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​គេចខ្លួនបាត់​តែម្តង ។​

   ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​មកដល់​កន្លែងកើតហេតុ និង​សហការ​ជាមួយ​ជំនាញ​ធ្វើការ​វាស់វែង​ស្ទូច​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អ​ធិ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕

adverise with khmeread

មតិយោបល់