ចោរក្នុងគាស់តុលួចគ្រឿងអលង្ការបានកាមេរ៉ាសុវត្ថិភាពជួយម្ចាស់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសបង្ក្រាបជាក់ស្តែងករណីលួចគាស់ថតតុយកគ្រឿងលង្ការខែ្សកពេជ្រ ក្រវិលពេជ្រ ចិញៀនពេជ្រ នៅថៃ្ងទី២០ មិថុនា ២០១៧ វេលា ម៉ោង១រំលងអធ្រាត្រនៅចំណុចផ្ទះ144K ផ្លូវ៥៩៨ ក្រុម១១ ភូមិទួលគោក សង្កាត់ទួលសងែ្កទី១ ខណ្ឌឫស្សីកែវ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុទ្ធ  រិទ្ធី ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិខែ្មរ មានទីលំនៅផ្ទះកើតហេតុខាងលើមុខរបរកម្មករផ្សាដែក (ឃាត់ខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន ធីដាពៅ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសា្នក់នៅផ្ទះកើតហេតុខាងលើ។

ប៉ូលិសបន្តថា នៅថ្ងៃទី១៩ មិថុនា ២០១៧ វេលាម៉ោង៧យប់ ជនរងគ្រោះបានមកពីធើ្វការឡើងទៅបន្ទប់ឡៅតឿ ក៏ឃើញសញ្ញាបត្ររបស់កូននៅលើតុទើបមានការសង្ស័យ ហើយតុមានស្នាមគាស់សោក៏ទាញថតតុមើលស្រាប់តែបាត់សម្ភារៈខាងអស់រួចក៏ផើ្អលឆោឡោក៏ឆែក កាមេរ៉ាសុវតិ្ថភាពមើលស្រាប់តែឃើញជនសង្ស័យលួចគាស់តុយកសម្ភារៈខាងលើជាកម្មករ របស់ខ្លួនក៏នាំគា្នដើររក។

លុះនៅវេលាម៉ោង១រំលងអធ្រាត្រថៃ្ងខែឆ្នាំខាងលើ ក៏ឃើញជនសង្ស័យនៅកំពុងលេងអិនធើណែតនៅជិតផ្ទះរបស់ខ្លួនឃាត់ឆែកជនសង្ស័យ ក៏ឃើញសម្ភារៈបាត់បង់ទាំងអស់នោះនៅនឹងខ្លួនជនសង្ស័យ ហើយជនរងគ្រោះក៏ដកហូតខែ្សកពេជ្រ.ក្រវិល ពេជ្រ ចិញ្ចៀនពេជ្រយកមកទុកគ្រាប់ចំនួនវិញ។

បន្ទាប់មកកម្លាំងល្បាតសហប៉ុស្តិ៍ជួយធើ្វអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំមកទីសា្នក់ការប៉ុស្តិ៍រួចបានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab