ញាក់សាច់! ឈ្លោះគ្នាពីរនាក់ប្តីប្រពន្ធចាក់ប្រេងសាំងដុតផ្ទះជួល មានម្ចាស់ជាចៅសង្កាត់!

ភ្នំពេញ ៖ មានអគ្គិភ័យកើតឡើងនៅផ្ទះលេខ៣៧អឺ៤ (ជាន់ទី៤) ស្ថិតតាមបណ្តោយផ្លូវ លេខ៣០០ ក្រុមទី៥៤ភូមិ៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញនៅវេលាម៉ោង១២ និង២០ នាទីថ្ងៃត្រង់ ថ្ងៃទី២០ មិថុនា ២០១៧ បន្ទាប់ពី២នាក់ប្តីប្រពន្ធឈ្លោះគ្នាហើយចាក់ប្រេងសាំងដុតផ្ទះជួល។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ហេង គា ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរចៅសង្កាត់រងទី១។ មូលហេតុប្តីប្រពន្ធឈ្លោះគ្នាចាក់សាំងដុតបង្កជាអគ្គិភ័យ ប្រភេទសំណង់ថ្មបេតុង ទំហំ ៤x៨ម៉ែត្រ។ ខូចខាតឆេះផ្ទះជាន់ទី៤ ទំហំ ៤x៨ ម៉ែត្រ ចំនួនមួយល្វែង អស់ទាំងស្រុង និងពុំបានឆេះរាល​ដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ហេតុការណ៍នេះបណ្តាលឱ្យរបួសទាំងនាក់ប្តីប្រពន្ធ តែប៉ូលិសនៅមិនទាន់ស្គាល់អំពីអត្តសញ្ញាណរបស់ជនរងគ្រោះខាងលើនៅឡើយ ព្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ប្រតិបត្តិការនេះប៉ូលិសបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើប្រាស់ទឹក អស់ឡាន ស្មើនឹង ៨ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង១២និង៥០នាទីថ្ងៃត្រង់ នាថ្ងៃដដែល៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab