កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៣ នាក់ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ, ខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញការរិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញបាន ឃាត់ខ្លួនជនសង្ស័យ ៣ នាក់បន្តបន្ទាប់ ពាក់ពន្ធករណីគ្រឿងញៀននៅវេលាម៉ោង៨ និង៣០នាទី យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្លូវ សឡា (371) ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យ១.ឈ្មោះ ម៉ឺន នោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង២.ឈ្មោះ មិន ពិសិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបើកឡានធំ ទីលំនៅ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ។ ដកហូតបានម៉ូតូ០២គ្រឿង ១.ម៉ូតូសង់ប៊ិក ពណ៌ខ្មៅ PP 1PH9610 និង២.ម៉ូតូ MiO PP 1V4260។

ក្រោយពីបានសួរនាំ នៅវេលាម៉ោង៩យប់ថ្ងៃដដែលកម្លាំងអាវុធហត្ថបានបន្តទៅ ដល់បន្ទប់ជួល ក្រុម២ ភូមិមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ឈ្មោះ ឃុន សុធា ហៅអាម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិត ប្រាកដ និងដកហូតបាន វត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌ស៤កញ្ចប់ និង២.ជញ្ជីងថ្លឹងថ្នាំមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួម និងវត្ថុតាងត្រូវ បានបញ្ជូនទៅ ការិយាល័យគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕       

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab