សងសឹក!!! ខែមុនដេញវាយគេ...ខែនេះគេកាប់វិញ

កណ្តាល ៖ មានករណីប្រើអំពើហិង្សាដោយចេតនាកើតឡើង១៩ មិថុនា ២០១៧ ម៉ោង៤ និង២០នាទី ល្ងាចនៅចំណុចមុខសាលាវិទ្យាល័យហ៊ុនសែនសេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវប៉ូលិសវ៉ៃខ្នោះម្នាក់រត់រួច២នាក់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សាត មុនីកូនីន ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានី​ភ្នំ​ពេញ សិស្សសាលាប៊ែលធី។

ចំណែកជនល្មើស០៣នាក់៖ ១.ឈ្មោះ សេង ថមមី ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅ ភូមិព្រែកកាត់ សង្កាត់​តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សសាលាប៊ែលធី ​(ឃាត់ខ្លួន), ២-ឈ្មោះ សាល ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅ​រាជធានី​ភ្នំ​ពេញ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)​ និង៣-មិនស្គាល់អត្តនិងទីលំនៅ ភេទ​ប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងអង្គុយលេងជាមួយ​មិត្តភ័ក្ត្រនៅកន្លែង​កើតហេតុ​ខាងលើ។ ពេលនោះ​ស្រាប់តែក្រុមជនល្មើសបានជិះ​ម៉ូតូ១គ្រឿងម៉ាក SUZUKI Let ពណ៌ស លាយក្រហម មកឈប់ ហើយជនល្មើសឈ្មោះ​ សេង ថមមី ដែលអង្កុយខាងក្រោយបានកាន់ដាវចុះពីលើ ម៉ូតូដើរទៅកាប់ជនរងគ្រោះ ៣ ដាវ បណ្តាលឱ្យរងរបួសរយះ ត្រង់​ក្បាលចំហៀងខាងឆ្វេង ដៃខាងឆ្វេង និងចង្កេះ ហើយជនល្មើល ក៏បានបើកម៉ូតូគេចខ្លួនបាត់។

ចំណែកឯ ជនរងគ្រោះ ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ។ ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបាន ចុះអន្តរាគមន៍ ឃាត់ខ្លួនជនល្មើស​ បានម្នាក់ឈ្មោះ ​សេង ថមមី ចំណែក បក្ខពួកបានគេចខ្លួន​បាត់។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះ​ពិតប្រាកដ​មែន ដោយសារកាលពីកន្លះខែមុនជនរងគ្រោះ និងបក្ខពួកធ្លាប់បានវាយខ្លួនទើបខ្លួនតាមសងសឹក​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab