រកឃើញកំណប់គ្រាប់ពីសម័យសង្គ្រាម ១៨០០ គ្រាប់

កណ្តាល ៖ សមត្ថកិច្ចបានរាវកាយរកឃើញកន្លែងលាក់ទុកគ្រាប់ចម្រុះ ១៨០០គ្រាប់កើតហេតុនៅថ្ងៃទី១៩មិថុនា២០១៧ វេលាម៉ោង  ១រសៀលនៅភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា សមត្ថកិច្ចរកឃើញត្រង់ចំណុចផ្ទះរបស់ឈ្មោះ ណាត់ ស្រេង ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរ  ជាងឡាន (ការាស់ឡានជាម ម៉េងឈៀង ស្តុប ក្រពើហា) បានប្រទះឃើញគ្រាប់ប្រភេទចម្រុះដែលបន្សល់ទុកពីសម័យសង្គ្រាមចំនួនប្រមាណ ១,៨០០ គ្រាប់ត្រូវបានម្ចាស់ផ្ទះទាក់ទង អង្គភាពស៊ីម៉ាកចុះមករាវ និងយកទៅរក្សាទុកដោយសុវត្តិភាពហើយ។ 

មូលហេតុដែលរកឃើញគឺ មកពីអ្នកជិតខាងប្រាប់ពីទីតាំងដែលសម័យសង្គ្រាមជាបន្ទាយទាហានអាចមានលាក់ទុកគ្រាប់ ហើយក៏ទាក់ទងទៅអង្គភាពស៊ីម៉ាកមករាវរកតែម្តង៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab