adverise with khmeread Index

ចោរ​គាស់​ផ្ទះ​លួច​អស់​៧​ពាន់​ដុល្លារ​

      កណ្តាល ៖ មាន​ករណី​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​០៥​កុ​ម្ភះ​២០១៦ នៅ​ចំណុច​ផ្ទះ​ឈ្មោះ កែវ សំអាន ក្នុងភូមិ​ស្វាយ​តា​មេឃ  ឃុំ​កោះធំ​(​ខ​)  ស្រុក​កោះធំ ខេត្តកណ្ដាល ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ កែវ សំអាន ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​មេឃ ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ យោធា​ស្រុក​កោះធំ ។​

     សម្ភារៈ​បាត់បង់ ៖១-​ប្រាក់​ដុល្លារ​ចំនួន ៤០០០​ដុល្លារ​និង​២-​ខ្សែ​កមាស ផ្លាក​ទីន និង ផ្លាកដៃ​ដាំ​ត្បូង​ពេជ្រ សរុប​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​៧០០០​ដុល្លារ​។​

     ប៉ូលិស​បន្តថា ថ្ងៃទី ០៥​កុ​ម្ភះ​២០១៦ វេលា​មោ​៉​ង ០៧​ព្រឹក ជនរងគ្រោះ និង ក្រុមគ្រួសារ បាន​ចេញពីផ្ទះ​ធ្វើដំណើរ​ទៅ​ភ្នំពេញ ដើម្បី​ទៅពិនិត្យ​ជម្ងឺ ដោយបាន​បិទទ្វារ​ចាក់សោរ​ផ្ទះ​ទុកចោល​ពុំមាន​នរណាម្នាក់​ចាំផ្ទះ​នោះទេ ។​

    លុះដល់​វេលា​ម៉ោង ១០​និង ៣០ នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ជនរងគ្រោះ​ក៏បាន​ត្រឡប់​ពី​ភ្នំពេញ​មកដល់​ផ្ទះ​វិញ ពេល​បើក​ចូល​ផ្ទះ​ក៏បាន​ឃើញ​មាន​ស្នាម​គាស់​បង្អួច​ដាច់​របើក​ដែក ។​

     ដល់ពេល​ទៅ​មើល​បន្ទប់​ជាន់​ទី​១ ឃើញ​បន្ទប់​ជនរងគ្រោះ និង បន្ទប់​កូនស្រី​គាស់រ​បើកទ្វារ​អស់ ហើយ​ឃើញ​សម្ភារៈ​ទាំងឡាយ​ក្នុង​បន្ទប់​រប៉ាត់រប៉ាយ​គ្មាន​សល់ ។ ជនរងគ្រោះ​បាន​ពិនិត្យ​មើលឃើញ​បាត់​សម្ភារៈ​ដូច​បាន​រាយ​ខាងលើ ។​

     តាម​ការបំភ្លឺ​របស់​សាក្សី​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង ៧​និង ៣០ នាទី ខ្លួន​បានឮ​សំឡេង​ឆ្កែ​ព្រុស និង​សំឡេង​ក្ដូ​ង​ក្ដាំង​នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ តែ​ខ្លួន​មិនបាន​ចាប់អារម្មណ៍​ទេ ស្មាន​សំឡេង​ម្ចាស់ផ្ទះ រួច​ក៏បាន​ចូលដេក​វិញ​បាត់ទៅ ។​

    លុះ​រហូតដល់​វេលា​ម៉ោង ១០​និង ៣០ នាទី នៅពេលដែល​ជនរងគ្រោះ​ត្រឡប់មក​ដល់ផ្ទះ និង​បាន​ស្រែកហៅ​ខ្លួន​ទើប​ដឹងថា​មាន​ចោរលួច​គាស់​ចូល​ផ្ទះ​ជនរងគ្រោះ​តែម្ដង ។​
     ចំពោះ​ករណីនេះ​កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​កោះធំ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់