ស្រវឹងជិះម៉ូតូតាមផ្លូវប៉ះពាក្យសម្តីដាក់អ្នកផ្សេងគេខឹងគេវាយ...ចោទថាគេតាមប្លន់ម៉ូតូ

ភ្នំពេញ ៖ បុរសម្នាក់មានសភាពស្រវឹងស្រាជោគ បានជិះម៉ូតូតាមផ្លូវពីកន្លែងផឹកនៅផ្ទះបងថ្លៃម្តុំព្រែកលាប មកកន្លែងស្នាក់នៅម្តុំផ្សារជិនណានទឹកថ្លា ខណៈជិះតាមផ្លូវទំនង មើលមុខគ្រើតធ្មេញដាក់ជាមួយអ្នកផ្សេងទើបត្រូវជនមួយក្រុមដេញតាមវាយ បណ្តាលឱ្យរងរបួសកញ្ចឹងក ចេញឈាម ហើយព្យាយាមជិះម៉ូតូមករកគេជួ ដោយប្រាប់គេថាមានគេដេញតាមប្លន់យកម៉ូតូ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១១ និង១០នាទីយប់ថ្ងៃទី១៩ មិថុនា ២០១៧ នៅចំណុចស្តុប១០០៣ កែងផ្លូវឧកញ៉ាម៉ុងឬទ្ធី ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមសម្តីរបស់បុរសខាងលើបានឱ្យដឹងថា​ មុនពេលកើតហេតុ រូបគាត់ទើបមកពីផឹកស៊ីនៅផ្ទះបងថ្លៃ នៅម្តុំព្រែកលាប នៅជិតដល់ម៉ោងកើតហេតុ គាត់បានធ្វើដំណើរត្រលប់មកវិញដោយជិះម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៤​ ពណ៌ខ្មៅស៊េរី០១០ ពាក់ស្លាកលេខភ្នំពេញ1AM-6043។

លុះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះមកក្បែរ យកដែកអ្វីស្រួចមកវាយ តែត្រូវរូបគាត់គេចបន្តិច ក៏កញ្ចឹងក ខាងស្តាំរលាត់ចេញឈាម ហើយរូបគាត់ ដួល បន្ទាប់ជនបង្ករបានជិះចេញទៅបាត់រួចរូបគាត់បានងើបជិះម៉ូតូទាំងភ័យមករកឱ្យគេជួយ។

ពេលជិះមកដល់ហាងលក់បាយមួយកន្លែងដែលចម្ងាយពីកន្លែងកើតហេតុជាង១គីឡូ ឃើញមានមនុស្សច្រើនក៏ឈប់រៀបរាប់ឱ្យគេស្តាប់ ទើបដឹងថាបុរសខាងស្រវឹង និយាយរវើរវាយនិយាយ មិនដឹងអី។

ក្រោយពីរៀបរាប់មកបានជួបជាមួយអ្នកសារព័ត៌មានសួរនាំរួចបាននាំបុរសខាងលើដល់កន្លែងស្នាក់នៅម្តុំផ្សារជិនណាន ទឹកថ្លាវិញដោយសុវត្ថិភាព៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab