adverise with khmeread 3

បុរស​ម្នាក់​ត្រូវ​ឃាតករ​អាករ​សម្លាប់​

     កណ្តាល​៖ បុរស​ម្នាក់​ត្រូវ​ឃាតករ​អា​រក​សម្លាប់​យ៉ាង​សាហាវ​ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​១១​យប់​ឃាតកម្ម​ថ្ងៃទី ០៦​កុ​ម្ភះ ២០១៦​នៅ​ចំណុច​ភូមិ​ជ័យ​ធំ ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហោ សាំង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ កសិករ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​ឃាតករ​អា​រក​នឹង​កាំបិត​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ០៦​កុ​ម្ភះ​២០១៦ វេលា​ម៉ោង ៦​ព្រឹក​ជនរងគ្រោះ​បាន​ដើរចេញ​ផ្ទះ​ជាមួយ​ឈ្មោះ ឌឹ​ម ចក់ ភេទ​ប្រុស អាយុ​ប្រហែល ៥៣​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ថា​នាំគ្នា​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ ឃ្លាំង យ៉ាន់ ។​

     រហូតដល់​ម៉ោង ១១​យប់​នា​ថ្ងៃ​ដដែល ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​ផ្លូវថ្នល់​ក៏​ស្រែក​ឆោឡោ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។​

     ក្រោយពី​សមត្ថកិច្ច​ជំនាញ​បច្ចេកទេស​បាន​ពិនិត្យ​លើ​ខ្លួន​សាកសព​មាន​របួស ២​កន្លែង លើ​ថ្ងាស​ខាងឆ្វេង​១​កន្លែង និង​លើ​បំពង់ក​ស្នាម​ដាច់​ដល់​ឆ្អឹង ។​

     ជុំវិញ​ករណីនេះ​ប៉ូលិស​កំពុង​ស្រាវជ្រាវ​រកមុខ​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់​៕​

adverise with khmeread

មតិយោបល់