ជិះឡានទំនើប Ferrari បើកលឿនដូចព្យុះ ឆ្លៀតអើតតាមបង្អួចឡានស្រែកសួរអ្នកបើកឡានក្បែរនោះថា "ដែលជិះឡាន Ferrari អត់?"...អ្នកជិះឡានធម្មតាខឹងចង់ស្លឈាម ដេញរហូត Ferrari ក្រឡាប់ ទើបដឹងរឿង...

នៅរសៀលមួយមានបុរសម្នាក់បានបើកបរតាមដងផ្លូវហើយរំពេចនោះមានរថយន្តទំនើប Ferrari បានជិះកាត់គាត់យ៉ាងលឿន ហើយអ្នកបើកបរម្នាក់នោះបានស្រែកថា "ដែលជិះឡាន Ferrari អត់?"។

ដោយឮដូច្នេះ បុរសបើកបរល្បឿនធម្មតាខឹងសម្បាជាខ្លាំងហើយក៏បានបង្កើនល្បឿនដើម្បីតាមឱ្យទាន់រថយន្ត Ferrari ក្នុងគោលបំណងប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួន។

ទោះយ៉ាងណា ខណៈគាត់ជិតតាមទាន់ឡាន Ferrari រថយន្តនេះក៏បានបង្កើនល្បឿន ហើយបុរសខឹងសម្បានោះក៏បានឮបុរសជិះរថយន្តទំនើបស្រែកម្ដងទៀតថា "ដែលជិះឡាន Ferrari អត់?"។

ដោយដឹងថា គាត់មិនអាចតាមទាន់ល្បឿនរបស់រថយន្តទំនើប Ferrari គាត់ក៏តាំងអារម្មណ៍ឱ្យស្ងប់និងបន្តបើកបរក្នុងល្បឿនធម្មតាលើដងផ្លូវ។

ទោះយ៉ាងណាក្ដី ប៉ុន្មានគីឡូម៉ែត្រនៅខាងមុខ បុរសបើកបរល្បឿនធម្មតាក៏ឃើញរថយន្ត Ferrari ក្រឡាប់ផ្ងារ។ ដោយងឿងឆ្ងល់ថាតើមានរឿងអ្វីបានកើតឡើង គាត់ក៏បានឈប់ឡាន ហើយពិនិត្យមើលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

នៅក្នុងរថយន្តនោះ សំឡេងខ្សោយនិងញ័របានបន្លឺឡើងបែបនេះថា "ដែលជិះឡាន Ferrari អត់? ដឹងហ្វ្រាំងនៅណាទេ?"៕

adverise with khmeread